​បំណាច់​ឆ្នាំ​២០១៧​ នេះ​មាន​ហាង​អាហារ​ណាខ្លះ​ដែល​មាន​កម្មវិធី​ផ្ដល់​រង្វាន់ ?​​

  • 2017-12-22 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ចុង​សប្ដាហ៍​រហូតដល់​បំណាច់​ឆ្នាំ​​នេះ​ ជា​រដូវ​កាល​​ដែល​មាន​ការ​បញ្ចុះ​តម្លៃ ហើយ​យើង​ក៏​​ឃើញ​មាន​ហាង​អាហារ​​ ហាង​កាហ្វេ​ មួយ​ចំនួន​មាន​ការ​ផ្ដល់​ជា​កាដូ ឬ​ក៏​មាន​ការ​លេង​ល្បែង​កម្សាន្ត​ដើម្បី​បាន​ជា​រង្វាន់​។ អញ្ចឹង ប្រិយមិត្ត របស់​សប្បាយ​ដើរ​ ប្រាកដ​ជា​ចង់​ដឹង​ហើយ​មែនទេ​​ថា ហាង​ណាខ្លះ​ដែល​មាន​កម្មវិធី​​សម្រាប់​ចុង​ឆ្នាំ​ក៏​ដូច​ជា​នៅ​ថ្ងៃ​បុណ្យ​ណូអែល​ខាង​មុខ​នេះ​។

១. ហាង​កាហ្វេ​ Gloria Jean’s Coffees

សម្រាប់​ហាង​កាហ្វេ​នេះ​មាន​ “កម្ម​វិធី​ចាប់​រង្វាន់​ថ្ងៃ​បុណ្យ​ណូអ៊ែល” ដែល​​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៨ ដល់ ២៧ ខែ​ធ្នូ ឆ្នាំ ២០១៧ ។​

២. MyBurgerLab

សម្រាប់អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​ជា​​អាហារ​សម្រន់​នៅ​ទី​នេះ​ក៏​មាន​ជា​កាដូរ​សម្រាប់​ថ្ងៃបុណ្យ​ណូអែល​ផងដែរ។ ដែល​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី ​២១ ដល់​ថ្ងៃ​ទី​​២៥​ ខែ​ធ្នូ ឆ្នាំ ២០១៧​។

៣. ហាង​កាហ្វេ​ Coffeetoday

រាល់​ការ​ជាវ​ភេសជ្ជៈ​តម្លៃ​ចាប់​ពី​៣​ដុល្លារ​លោក​អ្នក​នឹង​ទទួល​បាន​ការ​ឱកាស​​ចាប់​រង្វាន់ (IphoneX) និង​មាន​រវង្វាន់ ជាច្រើន​ផ្សេង​ទៀត​ រហូត​ដល់​បំណាច់​ឆ្នាំ​។ បញ្ជាក់​ សម្រាប់​​តែ​សាខា​បឹង​កេងកង។​​​​


ប្រភព៖ facebook អត្ថបទ៖​ Mean Sila