ហាង​គ្រឿង​សម្អាង​បើក​ថ្មី ចែក​កាដូ​ជូន​អតិថិជន១០០នាក់​ដំបូង​ដោយ​ឥត​គិត​ថ្លៃ

  • 2017-12-27 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ឈូក» គឺ​ជា​ហាង​ដែល​បណ្ដុំ​ទៅ​ដោយ​គ្រឿង​ថែរក្សា​សម្រស់ ព្រម​ទាំង​គ្រឿង​សម្អាង​ដែល​សុទ្ធ​សឹង​តែ​ជា​របស់​ដែល​មាន​គុណ​ភាព​ខ្ពស់​ដែល​បាន​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ៗ​ដូច​ជា ប្រទេស​ជប៉ុន និង អាមេរិក​ជាដើម។ ដោយ​សារ​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​អតិថិជន​ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​កន្លង​មក​នេះ​ឈូក​បាន​បំលែង​ខ្លួន​ពី​ការ​លក់​តាម​អ៊ីនធឺណិត ឬ លក់​តាម​អន​ឡាន​មក​ក្លាយ​ជា​ការ​លក់​ក្នុង​ហាង​វិញ​ដែល​មាន​​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ជួរ​រួម​ជាមួយ​នឹង​ផ្សារ​សាមគ្គី។

   

   

ហើយ​ក្នុង​ឱកាស​នៃ​ការ​បើក​សម្ពោធ​ហាង​ថ្មី​នេះ​ដែរ ឈូក នឹង​ធ្វើ​ការ​ចែក​កាដូ​ជា​ច្រើន​ដែល​រួម​មាន​គ្រឿង​សម្អាង និង​គ្រឿង​ថែរក្សា​សម្រស់ សរុប​ចំនួន ១០០ រង្វាន់ ដល់​អតិថិជន ១០០​ នាក់​ដំបូង​ដែល​បាន​ទៅ​ដល់​ហាង ឈូក មុន​គេ​ផង​ដែរ។          

រួស​រាន់​ឡើង! តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ទៅ​មុន​បាន​មុន នៅ​ចាំ​អី​ទៀត? ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​ទំព័រ​ Facebook: Chhouk De Cosmetics  


អត្ថបទ៖​​ សោភា