កម្មវិធី​ថ្មី « ចេះ​អត់​ ?» ចាំ​មើល​ថា​តើ​អ្នក​ណា​ឈ្នះ ហើយ​បាន​ញ៉ាំ​ឆ្ងាញ់នោះ​!

  • 2018-01-01 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួស្ដី​ប្រិយ​មិត្ត​សប្បាយ​ដើរ ទាំង​អស់​គ្នា ! សម្រាប់​ឆ្នាំ​ថ្មី​នេះ ​សប្បាយ​ដើរ​សូម​ណែនាំ​កម្មវិធី​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ថា "ចេះ​អត់?" ។ ដែល​នៅ​ក្នុង​កម្មវិធី​នឹង​ធ្វើ​ឲ្យ​អ្នក​ទប់​សំណើច​មិន​ជាប់ ជាមួយ​នឹង​ចំណេះដឹង​នៃ​ការ​សរសេរ​អក្សរ​ប្រជែង​គ្នា​ ហើយ​នឹង​បាន​ឃើញ​ពី ទឹក​មុខ​ដ៏​ភ្ញាក់​ផ្អើល​របស់​បេក្ខជន​ដែល​ញ៉ាំ​ម្ហូប​គ្រប់​រសជាតិ។ ​​​

ក្នុង​នោះ​យើង​មាន​អ្នក​ចូល​រួម​ចំនួន​៦នាក់ ចែក​ចេញ​ជា​បី​គូ ដោយ​គូរ​នីមួយៗ​ត្រូវ​ប្រកួត​គ្នា សរសេរ​អក្សរ​ខ្មែរ ចំនួន​បី​ពាក្យ ហើយ​អ្នក​ឈ្នះ​មាន​សិទ្ធ​ក្នុង​ការ​ជ្រើស​រើស​ម្ហូប​សម្រាប់​អ្នក​ចាញ់​ញ៉ាំ។ សម្រាប់​គូ​នីមួយ​ៗ​ យើង​បាន​រៀប​ចំ​នូវ​មុខ​ម្ហូប​ផ្សេង​ៗ​គ្នា មាន​ទាំង​ម្ហូប​ដែល​មាន រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ប្រៃ ល្វីង ជូរ ហិរ ជាពិសេស​ម្ហូប​ដែល​គួរ​អោយ​ខ្លាច​តែ​ម្តង។

គោលបំណង​ក្នុង​កម្មវិធី​នេះ គឺ​ចង់​ឲ្យ​អ្នក​ចូលរួម​លេង​និង​អ្នក​ទស្សនា ប្រើ​ប្រាស់​ភាសា​ខ្មែរ​យើង​អោយ​បាន​ច្រើន​ជាង​ភាសា​បរទេស។ ដូច្នេះ កុំ​ភ្លេច​រង់ចាំ​ទស្សនា​និង​គាំទ្រ​ទាំង​អស់​គ្នា​ណា


អត្ថបទ៖ chanvutha yin