៤​​ វិធី​ងាយ​ៗក្នុង​ការ​​ព្យាបាល​សក់​ខូច​ឱ្យ​រលាស់​ស្អាត​

  • 2018-01-07 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សក់​ខូច​បែក​ចុង​​បណ្ដាល​មក​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ​ដូច​ជា​បណ្ដោយ​ឱ្យ​សក់​​ប៉ះ​ផ្ទាល់​នឹង​​កម្ដៅ​​​​កាំរស្មី​ UV​​ ញឹក​ញាប់​​, ការ​ប្រើ​សាប៊ូ​កក់​សក់​ដែល​មាន​ PH​ ខ្ពស់​, ការ​ប្រើ​ម៉ាស៊ីន​សម្ងួត​សក់​ញឹក​ញាប់​ពេក​​ជាដើម​។

តែ​កុំ​បារម្ភ​អី​មាន​វិធី​ធម្មជាតិ​ដែល​ងាយ​ស្រួល​ប៉ុន្មាន​បែប​ដែល​អាច​ជួយ​ព្យាបាល​សរសៃ​សក់​ឱ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ​។​

១. ស៊ុត

ម៉ាស្សា​ស្បែក​ក្បាល​ជា​មួយ​ស៊ុត​និង​ទុក​ផ្អាប់​ចោល​៥​នាទី​ដោយ​ពាក់​មួក​ការពារ​កុំ​ឱ្យ​សើម​សក់​ពេល​មុជ​ទឹក​។​ បន្ទាប់​ពី​៥​នាទី​ហើយ​លាង​ស៊ុត​ចេញ​និង​កក់​សម្អាត​ជា​ធម្មតា​។​

២. ប្រទាល​កន្ទុយ​ក្រពើ​

យក​ប្រទាល​កន្ទុយ​ក្រពើ​មក​លាប​ចំកន្លែង​សក់​បែក​ចុង​​ឬ​លាប​ពេញ​សក់​ទាំង​អស់​​រួច​ទុក​រយៈ​ពេល​​១៥​នាទី​​រួច​លាង​និង​កក់​សក់​ចេញ​ជា​ធម្មតា​។

៣. ចេក​ទុំ

វៃ​ចេក​ទុំ​ឱ្យ​ម៉ដ្ឋ​ហើយ​យក​មក​លាប​សក់​និង​ទុក​រយៈ​ពេល​ពី​២០​ទៅ​៣០​នាទី​។ រួច​លាង​ចេញ​នឹង​សាប៊ូ​កក់​សក់​ជា​​ធម្មតា​។​

៤. ផ្លែ​ប័រ​​ (Avocado)

លាយ Avocado​ ជា​មួយ​​នឹង​ប្រេង​Olive ។​ លាប​​លើ​សក់​នៅ​កន្លែង​ខូច​ឬ​ពេញ​សក់​រួច​ទុក​១​ម៉ោង​ហើយ​លាង​ចេញ​ជា​ធម្មតា​ជា​មួយ​សាប៊ូ​កក់​សក់​​។


ប្រភព៖ Indiscreetbeauty ប្រែ​សម្រួល៖ Sin Sovannleakhena