ហាង​ល្មុត​ទុំ​ម្ហូប​ខ្មែរ​ញ៉ាំ​ហើយ​ចង់​ទៅ​លើក​ក្រោយ​ទៀត​

  • 2018-01-06 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងលក់ម្ហូបខ្មែរមានច្រើនកន្លែងតែមានធ្លាប់បានទៅញ៉ាំម្ហូបខ្មែរនៅហាងល្មុតទុំអត់? នៅហាងល្មុតទុំនេះបើទៅពេលម៉ោងបាយថ្ងៃត្រង់សឹងតែរកកន្លែងអង្គុយមិនចង់បាន ដោយសារតែមានភ្ញៀវច្រើនមែនទែន។

ទោះបីជាភ្ញៀវច្រើនម៉េចក៏ដោយហេតុតែចង់ញ៉ាំសុខចិត្តនៅចាំអង្គុយចូលតុដដែល ព្រោះអីទឹកដៃម្ហូបខ្មែរនៅទីនេះដាក់មកដឹងតែត្រូវមាត់ភាគច្រើនតែម្តង។ ម្យ៉ាងទៀតគ្រប់មុខម្ហូបគឺមានការតុបតែងស្រស់ស្អាតនិងមានអនាម័យគួរឲ្យចង់ញ៉ាំ។ បើបានទៅកាលណាសម្រាប់អ្នកចូលចិត្តញ៉ាំបុកកាពិពិតជាមិនគួរភ្លេចកុម្ម៉ង់មុខម្ហូបមួយនេះឡើយ ហើយពិសេសជាងនេះនោះគឺអ្នកអាចជ្រើសរើសប្រភេទបាយស ឬបាយអង្ករសម្រូបក៏បានដែលអ្នកដែលលើសជាតិស្ករច្រើនមិនបានអាចញ៉ាំបានដោយរីករាយ។

មិនថាតែមុខម្ហូបទឹកឬគោកទេ បង្អែមក៏អ៊ីចឹងដែរគឺគ្រប់មុខឆ្ងាញ់ៗនិងមានតម្លៃសមរម្យអាចទទួលយកបាន ម៉ោងបាយលើកក្រោយកុំស្ទាក់ស្ទើរទៅញ៉ាំបាយនៅហាងល្មុតទុំម្តងទៅដឹងតែឆ្ងាញ់មាត់ហើយ។

មាន​ទីតាំង​នៅ​ផ្ទះលេខ ២៦​ផ្លូវ​៦០៦ សង្កាត់​ទួល​គោក​

ចង់​ដឹង​ព័ត៌មាន​បន្ថែម​សូម​ចុច​ទី​នេះ


អត្ថបទ៖ដាលីន