Moss3 ដែល​គ្រប់​គ្នា​និយម​ហៅ​ថា​មី​ស្រុះ​នោះ​អី!​ ធ្លាប់​បាន​ញ៉ាំ​ឬនៅ​?

  • 2018-01-11 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ចិត្ត​ញ៉ាំ​​មី​ស្រុះ​ទេ? ឲ្យ​តែ​ដល់​ចុង​ខែ​ដឹង​ថា​មី​ស្រុះ​​ឆ្ងាញ់​ជាង​គេ​តែ​ម្ដង​! តែ​បើ​ចង់​ញ៉ាំ​មី​ស្រុះ​ដែល​ឆ្ងាញ់​ជាង​គេ​ក៏​មាន​ដែរ​ គឺ​នៅ​ហាងMoss3 នេះ​ឯង​។

​ដល់​ម៉ោង​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​អញ្ចឹង ​មិន​ដឹង​ញ៉ាំ​អី​មែនទេ? តោះ​ មក​សាក ញ៉ាំ​មី​ឆុង​ទឹក​ក្ដៅ​ម្ដង​​ ដែល​គេ​ហៅ​​ថា​ «ម្រ៉ូស៊ី»​ នោះ​អី​។ មី​ឆុង​ទឹក​ក្ដៅ​ដាក់​ត្រកួន​មាន​ទាំង​រសជាតិ ​តុំយ៉ាំ ថែម​ប្រហិត​ពង​មាន់​ទៀត​​ និយាយ​ពីថា​ឆ្ងាញ់​ណាស់​ ។ ហើយ​សម្រាប់​​តម្លៃ​វិញ ថោក​ទៀត​មួយ​ចាន​ត្រឹម​តែ​ ៤៥០០​រៀល​ទេ។ ​​

នៅ​ Moss3 ក៏​មាន​​ជា​មី​ឆា​ ពង​ទា​ប្រហិត​ រួម​ទាំង ប្រហិត​បំពង់​ជ្រក​ ទៀត​។

ចាំ​អង្កាល់​ទៀត បើ​ចង់​សាក​ភ្លក់​មី​ឆុង​រសជាតិ​ដើម​នេះ​ អាច​មក​សាក​​បាន​នៅ​ហាង​ ហាងMoss មាន​​​ អាសយដ្ឋាន​  ផ្លូវ​338 N 50c  ក្បែរ​មន្ទីរពេទ្យ​វិសាល​សុខ​​ ។​

Facebood link page :​ Moss3


អត្ថបទ៖​ Mean Sila