សំបក​ចេក មាន​ប្រយោជន៍​អញ្ចឹង​ផង អត់​ដែល​ដឹង!!

  • 2018-01-12 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ចិត្ត​ញ៉ាំ​ផ្លែ​ចេក​ទុំ​អត់​គ្នា​យើង​? សម្រាប់​ផ្លែ​ចេក​ គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ហើយ​ប្រយោជន៍​ច្រើន​មែនទែន ចំពោះ​សុខភាព​របស់​យើង​គ្រប់​គ្នា​ថែម​ទៀត​ផង។ មិន​ត្រឹម​តែ​សាច់​ទេ​ដែល​មាន​ប្រយោជន៍​ច្រើន ​សូម្បី​តែ​សម្បក​វា​ក៏​មាន​ប្រយោជន៍​ច្រើន​មិន​ណយ​ដែរ។

ធ្វើ​ឲ្យ​ធ្មេញ​ស

ក្នុង​សម្បក​ចេក​មាន​ផ្ទុក​ជាតិ​អាស៊ីដ Citric ដែល​អាច​ធ្វើ​ឲ្យ​ស្នាម​ប្រឡាក់​ដែល​ជាប់​នៅ​លើ​ធ្មេញ​រលាយ​បាត់​អស់។​ លោកអ្នក​គ្រាន់​តែ​កាត់​​យក​សម្បក​ចេក​តូច​ល្មម មក​ដុស​នៅ​លើ​ធ្មេញ រួច​ដុស​ធ្មេញ​ជាមួយ​ថ្នាំ​ដុស​ធ្មេញ​តាម​ធម្មតា។ អនុវត្ត​បែប​នេះ​ត្រឹម​តែ​១​សប្ដាហ៍​ប៉ុណ្ណោះ​អ្នក​នឹង​ឃើញ​លទ្ធផល​ជាក់​ជា​មិន​ខាន។

ជួយ​ឲ្យ​បាត់​មុន

វិធីទី១៖ លុប​មុខ​ឲ្យ​ស្អាត​ជាមួយ​នឹង​ទឹក​ត្រជាក់ ​យក​សម្បក​ចេក​មក​ដុស​ថ្នមៗ​ត្រង់​កន្លែង​ដែល​មាន​មុន រួច​លាង​មុខ​ជាមួយ​នឹង​ទឹក​ត្រជាក់​ដែរ។ ធ្វើ​បែប​នេះ​ឲ្យ​បាន​ពី៣-៤ដង​ក្នុង​មួយ​ថ្ងៃ។

វិធីទី២៖ រោយ​ម្សៅ​រមៀត​លើ​សម្បក​ចេក​បន្តិច ដុស​ថ្នមៗ​ត្រង់​កន្លែង​ដែល​មាន​មុន ទុក​ចោល​១៥​នាទី ហើយ​លាង​មុខ​ចេញ​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ។ ធ្វើ​បែប​នេះ​ឲ្យ​បាន​ពី២-៣ដង​ក្នុង​មួយ​ថ្ងៃ។

ជួយ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​លើ​មុខ

យក​សម្បក​ចេក ដុស​លើ​មុខ​ថ្នមៗ ទុកចោល១៥នាទី ទើប​លាង​មុខ​ចេញ​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ។ ធ្វើ​បែប​នេះ​រាល់​ថ្ងៃ​ទើប​បាន​លទ្ធផល។

ជួយ​ឲ្យ​បំបាត់​ស្នាម​ជ្រួញ ឬ​ប៉ោង​ក្រោម​ភ្នែក

បិត​សម្បក​ចេក​នៅ​ក្រោម​ភ្នែក​ទាំង​សង​ខាង ទុក​ចោល​១៥នាទី ទើប​លាង​មុខ​ចេញ​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ។


ប្រភព៖ blushybabe.com ប្រែ​សម្រួល៖ Khou Sophy