វិធី​បែប​ធម្មជាតិ​ដែល​អ្នក​សម្អាត​ជាតិ​ពុល​ក្នុង​សួត​

  • 2018-01-12 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

​ខ្យល់​ដែល​អ្នក​ដកដង្ហើម​ចូល​ទៅ​ក្នុង​សួត​រាល់​ថ្ងៃ​មាន​ផ្ទុក​ដោយ​អុកស៊ីហ្សែន​និង​ឧស្ម័ន​លាយ​ឡំ​នឹង​ជាតិ​ពុល​​ផ្សេង​ៗ។​ ឧស្ម័ន​ពុល​ទាំង​នោះ​នៅ​ក្នុង​សួត​បំពុល​សួត​គ្រប់​ពេល​។​ វិធី​នេះ​នឹង​ជួយ​បន្សាប​ជាតិ​ពុល​ពី​ក្នុង​បន្តិច​ម្ដង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

១. បញ្ឈប់​ការ​ជក់​បារី​: សារជាតិ​ដែល​មាន​នៅ​ក្នុង​បារី​ដូច​ជា​​ជាតិ​នីកូទីន​បណ្ដាល​ឱ្យ​កើត​ជំងឺ​មហារី​សួត​។

២. ផឹក​ទឹក​ក្រូច​ឆ្មា​: ​ការ​ផឹក​ទឹក​ក្រូច​ឆ្មា​ជា​អាច​ជួយ​បន្សាប​ជាតិ​ពុល​ផ្សេង​នៅ​ក្នុង​រាង​កាយ​។​

៣. អាហារ​មាន​ជាតិ​ប៉ូតាស្យូម​: ​ប៉ូតាស្យូម​ជួយ​សម្អាត​បណ្ដេញ​ជាតិ​ពុល​នៅ​ក្នុង​សួត។​ ជាតិ​ប៉ូតាស្យូម​មាន​នៅ​ក្នុង​ចេក, ក្រូច, ដំឡូង​, ប៉េងប៉ោះ​ជាដើម។​

៤. ផឹក​តែ​បៃតង: រាល់​យប់​មុន​ពេល​ចូល​គេង​អ្នក​គួរ​តែ​ញ៉ាំ​តែ​បៃតង​មួយ​កែវ។​ វា​នឹង​ជួយ​បណ្ដេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​អ្នក​​និង​ជួយ​សម្រួល​ដល់​ដំណើរ​លំហូរ​នៃ​ឈាម​។​

៥. ញ៉ាំ​អាហារ​ហិល​ៗ: ពេល​ញ៉ាំ​អាហារ​ហិល​មាន​ធ្វើ​ឱ្យ​អ្នក​ធ្វើ​ការ​ដក​ដង្ហើម​វែង​និង​ខ្លាំង​ជាង​ធម្មតា​ដែល​ជួយ​បញ្ចេញ​ជាតិ​ពុល​តាម​ការ​ដក​ដង្ហើម​​និង​លំហូរ​ឈាម​ល្អ។​

៦. ផឹក​តែ​ខ្ញី​​ឬ​ញ៉ាំ​ខ្ញី​: ខ្ញី​មាន​អត្ថប្រយោជន៍​ជួយ​ដល់​ការ​ការ​ដក​​ដង្ហើម​របស់​អ្នក​។​

៧. មុជទឹក​ក្ដៅ​: ការ​ត្រាំ​ទឹក​ក្ដៅ​ឬ​ក៏​ Steam ជួយ​បញ្ចេញ​ញើស​និង​ការ​ដកដង្ហើម​បាន​ស្រួល​។

៨. លំហាត់​ប្រាណ​រៀង​រាល់​ថ្ងៃ​: នេះ​ជា​ចំណុច​សំខាន់​ជាង​គេ​ព្រោះ​លំហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ការ​ដក​ដង្ហើម​កាន់​តែ​ញាប់​ទេ​ការ​បញ្ចេញ​ញើស​និង​នាំ​មក​ជា​មួយ​នូវ​ជាតិ​ពុល​ផ្សេង​មក​ក្រៅ​។​


ប្រភព៖ Instantbeautify ប្រែ​សម្រួល៖ Sin Sovannleakhena