មីទាញ​នោះ​អី​! ទៅ​ញ៉ាំ​មួយ​គ្នា​ថ្ងៃ​ត្រង់​នេះ​ម្ដង

  • 2018-01-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

អាហារ​ថ្ងៃ​ត្រង់​នេះ​ យើង​ទៅ​ភ្លក់​មី​ទាញ​ម្ដង​ហ្អី ! ព្រោះថា​ថ្ងៃ​នេះ​អាកាស​ធាតុ​ត្រជាក់​បែប​នេះ​ អញ្ចឹង​ទៅ​ញ៉ាំ​​​មី​ទាញ ទឹកស៊ុប​ក្ដៅ​ៗ​ដឹង​តែ​ឆ្ងាញ់​ម៉ង​! ។ មិន​នៅ​ណា​ឆ្ងាយ​ទេ​គឺ​នៅ​មី​ទាញ​ទួលទំពូង​ De Magic Noodle នេះ​។ មាន​ទាំង​មាន​សាច់​ទា​ សាច់​គោ​​ហើយ​តម្លៃចាប់​ពី​ ១០០០០រៀលទេ​ក្នុង​១​ចាន។

យើង​អាច​មើល​ឃើញ​​ចុងភៅ​ជំនាញ ទាញ​មី​​ភ្លាម​ៗ ។

មិន​ត្រឹម​តែ​មាន​មី​ទាញ​ឆ្ងាញ់​ពិសេស​តែមួយ​មុខ​​នោះ​ទេ នៅ​ De Magic Noodle​នេះ​ក៏​ល្បី ថា​មាន​គាវ​រសជាតិ​ឆ្ងាញ់​ដែរ។ មាន​ទាំង​គាវ​ បំពង​ និង​គាវ​ចំហុយ​ សម្រាប់​អ្នក​ដែល​មិន​បរិភោគ​សាច់​ក៏​អាច​ពិសា​បាន​ដែរ​ រសជាតិ​ឆ្ងាញ់​ពិសេស​​មិន​ចាញ់​កន្លែង​ផ្សេង​នោះ​ទេ។

នៅ​ចាំ​អង្កាល់​ទៀត​ អាហារ​ថ្ងៃត្រង់​នេះ​យើង​ទៅ​ញ៉ាំ​មី​ទាញ​ទាំងអស់​គ្នា​តែ​ម្ដង​ទៅ​!

មី​ទាញ​ទូល​ទំពូង​មាន​អាសយដ្ឋាន​ នៅ​ផ្ទះលេខ​ ២៩ ផ្លូវ​១៣៥ កែង​ផ្លូវ​៤៥៦ (ម្ដុំ​កន្លែង​ចាក់​ខ្ចៅ​ទូលទំពូង​។) ចាប់​បើកពី​ម៉ោង ៨​ព្រឹក​ដល់ម៉ោង​៩​យប់​។


អត្ថបទ៖ chanvutha yin