សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ផ្កា​អ្ហា៎!!​ កុំ​ភ្លេច Garden Flower Resort !!!

  • 2018-01-12 08:00:00
  • ចំនួនមតិ 4 | ចំនួនចែករំលែក 165

ចន្លោះមិនឃើញ

អង្គរ​វត្ត​ជា​កន្លែង​កម្សាន្ត​ប្រវត្តិសាស្ត្រ​មួយ​ដែល​ល្បី​ខ្ទរ​ខ្ទារ​ស្ទើរ​ពាស​ពេញ​ពិភព​លោក​ ។ មិន​ត្រឹម​តែ​​មាន​ទេសចរណ៍​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ​ នៅ​ក្នុង​ខេត្ត​សៀម​រាប​សម្បូរ​ទៅ​ភ្ញៀវ​ទេសចរណ៍​បរទេស​ជា​ច្រើន​ផង​ដែរ​។ ក្រៅ​ដើរ​​កម្សាន្ត​នៅ​តាម​ប្រាង្គ​ប្រាសាទ​នានា​ហើយ​ ស្ថិត​នៅ​ក្នុង​ខេត្ត​គឺ​នៅ​មាន​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត​។ ក៏​ដូច​ជា​ Resort នេះ​ គឺ​ជា​កន្លែងដែល​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល នៃ​ទី​កន្លែង​ដែល​មាន​ផាសុកភាព ទាន់សម័យ ធម្មជាតិ​នៃ​បុប្ផា​ដ៏​ស្រស់​បំព្រង និង​ខ្យល់​បរិសុទ្ធ​ពិតៗ មាន​នៅ «Garden Flower Resort» ដែល​ស្ថិត​នៅ​ភូមិ ខ្នារ ឃុំ​ជ្រាវ ស្រុក​សៀមរាប ខេត្ត​សៀមរាប ខាង​ក្រោយ​សណ្ឋាគារ​អង្គរ​អេរ៉ា។ 

សម្រាប់​ភ្ញៀវ​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​គេង​លក្ខណៈ​ប៉ះ​ផ្ទាល់​ជាមួយ​នឹង​ធម្មជាតិ​ពិតៗ ពី Garden Flower Resort ក៏​មាន​តង់​ធំៗ ដែល​គេង​ជា​លក្ខណៈ​គ្រួសារ​បាន​ថែម​ទៀត​ផង។

ជាង​នេះ​ទៅ​ទៀត Garden Flower Resort ក៏​មាន​ម្ហូប​អាហារ​ជា​ច្រើន​មុខ រសជាតិ​ឆ្ងាញ់ៗ សម្រាប់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​មក​កម្សាន្ត​នៅ​ទៅ​ទី​នេះ​ផង​ដែរ។

)

ព័ត៌មាន​លំអិត​អាច​ទំនាក់ទំនង​តាម​រយៈFacebookGarden Flower Resort


ប្រភព៖ facebook ប្រែ​សម្រួល៖ Khou Sophy