ចង់​ញ៉ាំ​ម្ហូប​កូរ៉េ​មិន​ចាំ​បាច់​ទៅ​ដល់​ប្រទេស​កូរ៉េ​ទេ ត្រឹម​តែ​នៅ​ក្នុង​ភ្នំពេញ​ក៏​អាច​ញ៉ាំ​បាន​ដែរ

  • 2018-01-12 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​មើល​រឿង​កូរ៉េ​និង​កម្មវិធី​កូរ៉េ​ឃើញ​ម្ហូប​កូរ៉េ​ទំនង​ណាស់​មែន​ទេ? សប្បាយ​ដើរ​ចង់​ណែនាំ​ហាង​កូរ៉េ​ទាំង​៥​ដែល​ឆ្ងាញ់​នៅ​ទីក្រុង​ភ្នំពេញ។

1. Tigertopoki Cambodia

អ្នក​ដែល​ចង់​សាក​ឬ​ក៏​ចូលចិត្ត​ញុំាំ Tteokbokki អាច​ទៅ​សាក​ទៅ​ហាង​នេះ​បាន។​ ប៉ុន្តែ​មិន​មែន​មាន​តែ Tteokbokki​ មួយ​មុខ​នោះ​ទេ។ នៅ​ហាង​នេះ​ក៏​មាន​ម្ហូប​កូរ៉េ​ផ្សេង​ជា​ច្រើន​ទៀត​ដែរ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ Facebook page: Tigertopoki Cambodia

  1. GoGos

បើ​អ្នក​ទាំង​អស់​គ្នា​បាន​ទៅ​ញុំាំ​នៅ GoGos វិញ​គឺ​ដឹង​តែ​មាន​អារម្មណ៍​ថា​ដូច​បាន​ទៅ​ដល់​ប្រទេស​កូរ៉េ​អញ្ចឹង​។​ ម្ហូប​អី​ក៏​មាន​ដែរ​ សូម្បី​តែ​ Street food កូរ៉េ​ក៏​មាន​នៅ GoGos ដែរ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ Facebook page: GoGos Cambodia

  1. Korean Resturant Choi Go Jip

បើ​នៅ​ហាង​ផ្ទះ​ឈួយ​នេះ​វិញ​ល្បី​ថា​គីមឈី​ឆ្ងាញ់ ប៉ុន្តែ​កុំ​ភ្លេច​សាក​សាច់​អាំង​បែប​កូរ៉េ​នៅ​ទី​នោះ​ណា។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ Facebook page: Choi Go Jip

  1. J8 Korean Grill and Casual Dinning

នៅ​ទី​នេះ​ក៏​សម្បូរ​ទៅ​ដោយ​ម្ហូប​កូរ៉េ​ឆ្ញាញ់ៗ​ដែរ​។ ញុំាំ​ម្ហូប​កូរ៉េ​ជាមួយ​នឹង​ការ​តុបតែង​ហាង​ដូច​នៅ​ប្រទេស​កូរ៉េ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ដូច​បាន​ទៅ​ដល់​កូរ៉េ​អញ្ចឹង។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ Facebook page: J8 Korean Grill ang Casual Dinning

  1. Mapo BBQ

បើ​ចង់​ញុំាំ​សាច់​អាំង​កូរ៉េ​ អាច​សាក​ល្បង​ទៅ​ញុំាំ​នៅ​ហាង ម៉ាផូ នេះ​បាន។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ Facebook page: Mapo BBQ


អត្ថបទ៖ Sey