វិធី​សាស្ត្រ​ងាយៗ ជួយ​ឲ្យ​ស្នាម​ឆ្កូត​នៅ​លើ​កញ្ចក់​វ៉ែនតា​បាត់​អស់​!!!

  • 2018-01-13 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​តែ​អ្នក​ពាក់​វ៉ែនតា​ទេ​ ទើប​យល់​ពី​អារម្មណ៍​ពេល​ដែល​លើក​វ៉ែន​តា​យក​មក​ពាក់​ម្ដងៗ មាន​អារម្មណ៍​ថា​អត់​ស្រឡះ​សោះ កញ្ចក់​វ៉ែនតា​ឡើង​ស្រអាប់​ ហើយ​មាន​ស្នាម​ឆ្កូត​ក្រវេមក្រវាម​ពេញ​ហ្នឹង យក​ក្រណាត់​មក​ជូត​យ៉ាង​ណាក៏​មិន​បាត់​ដែរ​យ៉ាប់​ចិត្ត​ណាស់​ត្រូវ​អត់? តែ​ពេល​នេះ អាច​សប្បាយ​ចិត្ត​វិញ​បាន​ហើយ​ ព្រោះ​ថា​ពី​សប្បាយ​ដើរ​បាន​នាំ​យក​នូវ​វិធី​សាស្ត្រ​លុប​បំបាត់ស្នាម​ឆ្កូត​ឲ្យ​អស់​ចេញ​ពី​កញ្ចក់​វ៉ែនតា​របស់​អស់​លោក​អ្នក តាម​បែប​ងាយៗ និង​មិន​ចាំ​បាច់​ចំណាយ​លុយ​កាក់​ច្រើន។

១. ម្សៅ Baking soda និង​ទឹក៖ លាយ​ម្សៅ Baking soda មួយ​ស្លាប​ព្រា​បាយ ជាមួយ​នឹង​ទឹក​មួយ​ស្លាបព្រា​កាហ្វេ កូរ​ឲ្យ​សព្វ ជូត​សម្អាត​វ៉ែនតា​ឲ្យ​ស្អាត​ល្អ រួច​យក​ល្បាយ​នោះ​ទៅ​លាប​ឲ្យ​ពេញ​នៅ​លើ​កញ្ចក់​វ៉ែនតា បន្ទាប់​មក​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ធម្មតា​ចេញ​វិញ។

២. សាប៊ូ​កក់​សក់​កូន​ក្មេង៖ ចាក់​សាប៊ូ​លើ​ក្រណាត់​ទន់​ហើយ​យក​ទៅ​ដុស​លើ កញ្ចក់​វ៉ែនតា​ត្រង់​កន្លែង​ដែល​មាន​ស្នាម​ឆ្កូត។

៣. ទឹកខ្មេះ និង​ម្សៅ Baking soda៖ ចាក់​ទឹក​ខ្មេះ​លាយ​ជាមួយ​នឹង​ម្សៅ Baking soda រួច​យក​ល្បាយ​នោះ​ទៅ​លាប​លើ​កញ្ចក់​​វ៉ែនតា​ត្រង់​​កន្លែង​ដែល​មាន​ស្នាម​ឆ្កូត រួច​លាង​ទឹក​ចេញ​វិញ​ជា​ការ ​ស្រេច។

៤. សាប៊ូ​លាង​ចាន៖ ចាក់​សាប៊ូ​លាង​ចាន​ប៉ុន្មាន​តំណក់​លើ​ស្នាម​ឆ្កូត ដុស​តិចៗ នោះ​ស្នាម​ឆ្កូត  និង​ស្នាម​ប្រឡាក់​ផ្សេងៗ និង​បាត់​អស់។​

៥. សាប៊ូ​ដុំ៖ វិធី​នេះ​ងាយ​ស្រួល​ជាងគេ យក​សាប៊ូ​ដុំ និង​ក្រណាត់​ ឬ​កន្សែង​ទន់ៗ​ ទៅ​ដុស​លាង​លើ​កញ្ចក់​វ៉ែន​តា​តែ​ម្ដង វា​ក៏​អាច​ជួយ​ឲ្យ​បាត់​ស្នាម​ឆ្កូត​បាន​ដែរ។

៦. ថ្នាំ​ដុស​ធ្មេញ៖ ដាក់​ថ្នាំ​ដុស​ធ្មេញ​ទៅ​លើ​សំឡី ហើយ​យក​ទៅ​ជូត​នៅ​លើ​កញ្ចក់​វ៉ែនតា ទុក​ចោល​មួយ​ស្របក់ រួច​លាង​ជាមួយ​ទឹក​ធម្មតា។


អត្ថបទ៖ Khou Sophy