មាន​អារម្មណ៍​ថា​ពិបាក​ចិត្ត​មែន! តោះ មក​ស្ដាប់​ចម្រៀង​ជាមួយ​គ្នា​

  • 2018-01-14 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​កណ្ដោច​កណ្ដែង​ឯ​ការ ឬ​ពិបាក​ចិត្ត​រឿង​អ្វី​មួយ ចម្រៀង​គឺ​ជា​ថ្នាំ​បន្សាប​មួយ​ដែល​មាន​ប្រសិទ្ធភាព​មិន​ថា​តិច ឬ​ច្រើន សម្រាប់​មនុស្ស​គ្រប់​គ្នា ដូច្នេះ​ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​បទ​ចម្រៀង​មួយ​ចំនួន​ដែល​ស្ដាប់​ហើយ អាច​នឹង​បន្ធូរ​អារម្មណ៍​ហ្មងសៅ​បាន​ខ្លះ។  

១. Heavy –Linkin Park

ចំណង​ជើង​នៃ​បទ​នេះ​បក​ប្រែ​មក​ថា​ «ធ្ងន់» ដែល​ជា​បទ​មួយ​ល្អ​បំផុត​សម្រាប់​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​នៅ​ក្នុង​ជីវិត។

  ២. Unsteady –X Ambassadors

បទ​នេះ​ផ្សារ​ភ្ជាប់​ទៅ​នឹង​អារម្មណ៍​នៅ​ពេល​ដែល​អ្នក​មាន​ភាព​ឯកា គ្មាន​អ្នក​នៅ​ក្បែរ និង​មិន​មាន​លំនឹង​​ក្នុង​ជីវិត។

 

៣​. Make you feel my love –Adele

បទ​នេះ​គឺ​និយាយ​ពី​ស្នេហា​ដ៏​ធំធេង និង​ហ៊ាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​ម្ខាង​ទៀត​យល់​ពី​ជម្រៅ​ស្នេហា​ដែល​មាន ស្ដាប់​ហើយ​ពិត​ជា​មាន​អារម្មណ៍​អណ្ដែត​អណ្ដូង ឬ​អាច​យំ​តាម​ភ្លេង និង​អត្ថន័យ​នៃ​បទ​ចម្រៀង។

  **៤. Hold on –Chord Overstreet**

សម្រាប់​អ្នក​ដែល​ត្រូវ​បាត់បង់​អ្នក​ដែល​ខ្លួន​ស្រលាញ់​ទៅ​ជា​រៀង​រហូត និង​អង្វរ​ឲ្យ​គេ​នៅ​ទ្រាំ​ទ្រ និង​ត្រលប់​មក​វិញ ព្រោះ​អ្នក​នៅ​ត្រូវ​ការ​គេ​ខ្លាំង តែ​វា​នឹង​មិន​អាច​ទៅ​រួច​នោះ​ឡើយ។

  ៥. Jason Walker –Echo

នៅ​ពេល​ដែល​អ្នក​ត្រូវ​តំាង​ខ្លួន​ថា​អ្នក​សុខសប្បាយ មិន​មាន​បញ្ហា​ក្នុង​ជីវិត តែ​តាម​ពិត​នៅ​ពេល​ដែល​អ្នក​និយាយ អី្វ​ដែល​តប​ត​មក​វិញ​នោះ​គឺ​អេកូ និង​ស្រមោល​របស់​អ្នក​តែ​ប៉ុណ្ណោះ។

 

អត្ថបទ៖ ដេមី