មាន​ដែល​ឆ្ងល់អត់​ ! ថា​ហេតុ​អ្វី​បាន​ជា​យន្ត​ហោះ​តែង​តែ​មាន​ពណ៌​សរ?

  • 2018-01-14 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​អ្នក​នៅ​ព្រលាន​យន្ត​ហោះ​សម្លឹង​មើល​ទៅ​យន្ត​ហោះ​ជា​ច្រើន​ហោះ​ផុត​ពី​ដី នៅ​ពេល​ដែល​អ្នក​រៀប​នឹង​ឡើង​យន្តហោះ តើ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ដែរ​ឬ​ទេ​ថា យន្ត​ហោះ​ជា​ច្រើន​នោះ សុទ្ធ​តែ​ពណ៌​សរ?​ មែន​ហើយ យន្ត​ហោះ​ខ្លះ​អាច​នឹង​មាន​ស្នាម​បន្ទាត់ មាន​អក្សរ ឬ​ក៏​ឈ្មោះ​ដែល​មាន​ពណ៌ផ្សេង ក៏​ប៉ុន្តែ​ពណ៌​​គោល​នៃ​តួរ​យន្ត​ហោះ​នៅ​តែ​ជា​ពណ៌​សរ​ជានិច្ច។ វា​មើល​ទៅ​គួរ​ឲ្យ​ចម្លែក ក៏​ប៉ុន្តែ​វា​មាន​មូលហេតុ​របស់​វា​ហើយ​មូលហេតុ​ទាំង​នោះ​គឺ៖             ពណ៌​សរ​ផ្តល់​អត្ថ​ប្រយោជន៍​ក្នុង​ការ​ជះ​កំដៅ​ត្រឡប់​ទៅ​វិញព្រះ​អាទិត្រវិញ​ ហើយ​មិន​សូវ​ឆាប់​ទទួល​កម្ដៅ​ ហើយ​វា​ក៏​ជួយ​សម្រួល​ឲ្យ​ការ​ពិនិត្យ​មើល​ស្នាម​ប្រះ​ឬ​បែក​នៃ​តួ​យន្ត​ហោះ។ ហើយ​ម៉្យាង​វិញ​ទៀត​វា​ក៏​ចំណាយ​តិច​ជាង​ការ​ដែល​លាប​យន្ត​ហោះ​ពណ៌​ផ្សេងដែរ​។ សម្រាប់ពណ៌​សរ​គឺ​មិនងាយ​​ហើរពណ៌​នោះ​ទេ​ដែល​វា​ធ្វើ​ឲ្យ​យន្ត​ហោះ​មើល​ទៅ​ឃើញ​ថា​ថ្មី​ជានិច្ច ។ មូលហេតុ​មួយ​ទៀត​ដែល​យន្ត​ហោះ​ភាគ​ច្រើន​គឺ​មាន​ពណ៌សរ​នោះ​ក៏​ដោយ​សារ​តែ​យន្ត​ហោះ​ពណ៌សរ​អាច​មានតម្លៃ​លក់​ចេញ​វិញ​ខ្ពស់​ជាង​យន្ត​ហោះ​ដែល​មាន​ពណ៌​ផ្សេង​ពី​សរ។ ​


ប្រភព៖ ScienceABC អត្ថបទ ៖ សោភា