ទៅ​ដល់​កំពត កុំ​ភ្លេច​កន្លែង​ថ្មី ក្ដាតឡាតង់​ បោះ​តង់​គេង​ក្បែរ​មាត់​សមុទ្រ

  • 2018-01-15 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​កន្លែង​កម្សាន្ត​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​យើង​ ដែល​អ្នក​ចំណាយ​ពេល​១​អាទិត្យ​ទៅ​កម្សាន្ត​ក្នុង​តំបន់​មួយ​មិន​គ្រប់​ផង​។ ​ ក៏​ដូច​ជា​នៅ​ក្នុង​ខេត្ត​ កំពត​ គឺ​ជាសម្បូរ​ទៅ​ដោយ​កន្លែង​កម្សាន្ត​ជា​ច្រើន​ ដែលឲ្យ​តែ​ពេល​មាន​ពេល​ទំនេរ អ្នក​ដំណើរ​ក្នុង​ស្រុក និង​អន្តរជាតិ​នាំ​​គ្នា​ទៅ​កម្សាន្ត​នៅ​ទីនោះ។ ខេត្ត​កំពត ដោយ​សារ​តែ​វា​មាន​ភាព​រីក​ចម្រើន​លើ​កន្លែង​លេង​កម្សាន្ត​នានា​​ ហើយ​ថ្មី​ៗ​នេះ​មាន​កន្លែង​មួយ​ទៀត​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ នោះ​គឺ ក្ដាតឡាតង់​ Kdard La Tente។

ក្ដាតឡាតង់ ជា​កន្លែង​បោះតង់​ដ៏​ស្រស់​ស្អាត ល្អ​បំផុត​ប្រសិន​បើ​អ្នក​មក​កម្សាន្ត​​ជា​ក្រុម ព្រោះ​មិន​ត្រឹម​តែ​បាន​បោះ​តង់​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ស្ពាន និង​ទោង​យោល​កណ្ដាល​ឆ្នេរ​ផង​ដែរ។

នៅ​ពេល​យប់ អ្នក​អាច​ជួប​ជុំ​គ្នា​ជុំ​វិញ​ភ្នក់​ភ្លើង និង​បង្កើត​ភាព​សប្បាយ​រីករាយ​ជាមួយ​នឹង​បរិយាកាស​ដ៏​អស្ចារ្យ​នេះ​ផង​ដែរ។

ទី​កន្លែង​នេះ​មិន​ត្រឹម​តែ​ជា​កន្លែង​ផ្ដល់​ភាព​សប្បាយ​រីករាយ​នោះ​ទេ តែ​ក៏​ជា​កន្លែង​ផ្ដល់​ចំណេះ​ដឹង​ដល់​ក្មេង​ៗ​តូច​ៗ​ដែល​ចង់​រៀន​ភាសា​អង់គ្លេស​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង។ 

ទីតាំង៖ ភូមិក្ដាត ២៤គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ទំនាក់ទំនង៖ ០១៧​ ៤៥៦ ៤៥៥

Kdard La Tente


អត្ថបទ៖ ដេមី