លែង​បារម្ភ​នៅ​ពេល​ដែល​​ទិញ​ចំ​ស្បែក​ជើង​តូច​ជាង​ជើង​ហើយ​ !!!

  • 2018-01-15 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​ជា​ច្រើន​គ្នា​ដែល​ជួប​បញ្ហា​នេះ​មិន​ថា​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ ដោយ​ការ​ទិញ​ស្បែក​ជើង​ដែល​តូច​ជាង​ជើង​ ពេល​ខ្លះ​ចំ​ម៉ូត​ដែល​ស្រលាញ់​ខ្លាំង​ទៀត​ កាន់​តែ​ពិបាក​ចិត្ត ដូច្នេះ​ខាង​ក្រោម​នេះ​គឺ​ជា​វិធី​មួយ​ចំនួន​ដែល​នឹង​ធ្វើ​ឲ្យ​ស្បែក​ជើង​របស់​អ្នក​រីក​មាឌ​ជាង​មុន​ល្មម​សាក​សម​នឹង​ជើង​របស់​អ្នក។

  ១. ពង្រីក​ទំ​ហំ​ដោយ​ការ​ប្រើ​ទឹកកក

ប្រើ​ថង់​ដែល​អាច​ខ្ជឹប​មាត់​ជិត ដើម្បី​ដាក់​ទឹក​ចូល​ទៅ​ក្នុង​នោះ បន្ទាប់​មក​ស៊ក​ចូល​ទៅ​ក្នុង​ស្បែក​ជើង​របស់​អ្នក ហើយ​ដាក់​ចូល​ក្នុង​ទូរ​ទឹកកក​រយៈ​ពេល​មួយ​យប់ នោះ​នៅ​ពេល​ដែល​ទឹក​ឡើង​កក វា​នឹង​ជួយ​ពង្រីក​ស្បែក​ជើង​របស់​អ្នក។

  ២. ប្រើ​ដប ឬ​ដំឡូង

ប្រើ​ដប​ណា​ដែល​មាន​រាង​ស្លីម​សម​នឹង​ទម្រង់​ស្បែកជើង ឬ​ក៏​​ប្រើ​ដំឡូង​ក៏​បាន ហើយ​ស៊ក​វា​ចូល​ទៅ​ក្នុង​ស្បែក​ជើង។

  ៣. ប្រើ​ស្រោម​ជើង

ប្រសិន​បើ​អ្នក​មាន​ការ​អត់ធ្មត់ អ្នក​អាច​ពាក់​ស្រោម​ជើង១ ឬ​២ជាន់ ហើយ​ពាក់​ស្បែក​ជើង​ដែល​តឹង​នោះ បន្ទាប់​មក​ប្រើ​ពេល​មួយ​ថ្ងៃ​ដើម្បី​ពាក់​វា​ដើរ​ចុះ​ឡើង។ ឬ​ក៏​អ្នក​អាច​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​ ផ្លុំ(​ប្រើ​កម្ដៅ​ដែល​ក្ដៅ​) ដើម្បី​ឲ្យ​វា​រីក​មាឌ​ទៅ​តាម​​ទំ​ហំ​ជើង​យើង​ក៏​បាន​។

ប្រសិន​បើ​អ្នក​នៅ​មិនទាន់​ច្បាស់​នោះ​អ្នក​ទស្សនា​នូវ​ វីដេអូ​ ខាងក្រោម​បន្ថែម​ឲ្យ​កាន់តែ​ច្បាស់​ទៀត​៖

 


ប្រភព៖ shoesofprey អត្ថបទ៖ ដេមី