១០កន្លែង ​ដែល​មាន​ជណ្ដើរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​!!!

  • 2018-01-17 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​ពេល​ដែល​យើង​ឡើង​ត្រូវ​ឡើង​ទៅ​​កន្លែង​ខ្ពស់ៗ ម្ដងៗ ចាំ​បាច់​ណាស់​គឺ​យើង​ត្រូវ​ប្រើប្រាស់ ជណ្ដើរ​ដើម្បីឡើង។ ប៉ុន្តែ ជានិច្ច​ជា​កាល​គឺ​យើង​តែង​តែ​មើល​រំលងពី​ភាព​សំខាន់​របស់​វា ឡើង​ផុត​ចុះ​ផុត​អត់​ដែល​ខ្វល់​សោះ។ បើ​សិន​ជា​គ្មាន​វា ជឿ​ជាក់​ថា​យើង​គ្រប់​គ្នា​នឹង​ពិបាក​ជា​មិន​ខាន​ឡើយ ប្រហែល​ជា​ត្រូវ​ចង​ខ្សែ​ឡើង​ដូច​កាល​ពី​ជំនាន់​មុន​ហើយ​មើល​ទៅ។ នា​ថ្ងៃ​នេះ​ផង​ដែរ ពី​សប្បាយ​ដើរ​សូម​នាំ​អារម្មណ៍​អ្នក​ទាំង​អស់​គ្នា​ទៅ​មើល​ជណ្ដើរ​ដែល​អស្ចារ្យ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​បំផុត៖

១០. Canyon Staircase៖ ស្ថិត​នៅ​ក្នុង​ប្រទេស​អេក្វាឌ័រ នៅ​ជិត​តំបន់​ទឹក​ធ្លាក់ Paílón del Diablo។វា​ជា​កន្លែង​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កម្សាន្ត​បាន​ច្រើន​ជាង​គេ។

៩. The Spanish Steps៖ ស្ថិត​នៅ​ក្នុង​ទី​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី សាង​សង់​ឡើង​នៅ​ឆ្នាំ ១៧២៣  ដល់ ១៧២៥ មាន​កាំ​ជណ្ដើរ​ចំនួន​ ១៣៥កាំ។

៨. Potemkin Stairs៖ មាន​កាំ​ជណ្ដើរ ២០០កាំ និង​ស្ថិត​នៅ​ក្នុង​ទី​ក្រុងOdesa ប្រទេស​អ៊ុយក្រែន។

៧. Bueren Mountain៖ សាង​សង់​ឡើង​នៅ​ក្នុង​ឆ្នាំ ១៨៨១ មាន​កាំ​ជណ្ដើរ​ចំនួន ៣៧៤កាំ ស្ថិត​នៅ​ក្នុង​ប្រទេស​បែលហ្សិក។

៦. Santorini Stairway៖ សាង​សង់​ឡើង​នៅ​ក្នុង​ឆ្នាំ ១៧១៥ មាន​កាំ​ជណ្ដើរ​ចំនួន ៦៥៧កាំ ស្ថិត​នៅ​ក្នុង​ប្រទេស​ក្រិក។

៥. Sigiriya Lion’s Rock Sri Lanka៖ ជា​ថ្ម​ភ្នំ​ដ៏​ធំ​សម្បើម​មាន​កម្ពស់ ២០០ម៉ែត្រ ស្ថិត​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា មាន​កាំ​ជណ្ដើរ​ចំនួន ១២០០កាំ។

៤. Baha’í Gardens៖ ជា​សួន​ដែល​ស្អាត​ជាង​គេ​នៅ​លើ​ពិភព​លោក មាន​កាំ​ជណ្ដើរ​ចំនួន​១៧០០កាំ ស្ថិត​ក្នុង​ទីក្រុង  Haifa ​ប្រទេស​អ៊ីស្រាអែល

៣. Schlossberg Stairs៖ ស្ថិត​ក្នុង​ប្រទេស​អូស្ត្រាលី មាន​កាំ​ជណ្ដើរ​ចំនួន​ ២៦០កាំ។

២. Tiger Cave Temple៖ ជា​ប្រាសាទ​ពុទ្ធសាសនា​ដ៏​ល្បី​ល្បាញ​នៅ Krabi ក្នុង​ប្រទេស​ថៃ មាន​កាំ​ជណ្តើរ​ចំនួន ១២៣៧កាំ។ នៅ​ក្នុង​ប្រាសាទ​នោះ​ក៏​មាន​រូប​សំណាក់​ព្រះពុទ្ធ​រូប​ដ៏​ធំ​មួយ​ព្រះអង្គ​ផង​ដែរ។

១. Chand Baori៖ ជា​អណ្តូង​ទឹក​ដ៏​ជ្រៅ និង​ធំ​ជាង​គេ​ ដែល​​ស្ថិត​នៅ​ប្រទេស​ឥណ្ឌា ក្នុង​តំបន់ Rajasthan មាន​កាំ​ជណ្តើរ​ចំនួន ៣៥០០កាំ។


ប្រភព៖ wonderslist ប្រែ​សម្រួល៖ Khou Sophy