Memoria Palace & Resort រមណីយដ្ឋាន​អេកូទេសចរណ៍​នា​ខេត្ត​ប៉ៃលិន!​!!

  • 2018-01-17 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Memoria Palace & Resort ​គឺ​ជា​រមណីយដ្ឋាន​អេកូទេសចរណ៍​ស្ថិត​នៅ​ជើង​ភ្នំ​ក្រវាញ​ នាខេត្ត​ប៉ៃលិន​នៃ​ប្រទេស​កម្ពុជា​យើង​នេះ​ឯង។ សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ផ្លាស់​ប្ដូរបរិយាកាស មកកម្សាន្ត​អារម្មណ៍​ជា​លក្ខណៈ​បែប​ធម្មជាតិ​ៗ គឺ​ដឹង​តែ​ពេញ​ចិត្ត​តែ​ម្តង ខ្យល់​អាកាស​ក៏​បរិសុទ្ធ ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​រុក្ខជាតិ​ខៀវ​ស្រងាត់ មាន​ភ្នំ​ ទឹក​ជ្រោះ រក​ឯ​ណា​បាន​កន្លែង​ល្អ​អ៊ីចឹង​នៀក៎!

Memoria Palace & Resort ស្ថាបនា​ឡើង​នៅ​លើ​ផ្ទៃ​ដី​ ១៣ហិចតា រួម​មាន​បឹងហ្គាឡូ​ដ៏​ស្រស់​ស្អាត​ចំនួន ១៦បន្ទប់ ផ្ទះ​ស្នាក់​តាម​បែប​ប្រពៃណី​​ដែល​មាន​ដំបូល​ប្រក​ស្បូវ​ចំនួន​ ៣បន្ទប់ អាង​ហែល​ទឹក​នៅ​លើ​ភ្នំ ភោជនីយដ្ឋាន​ដែល​សំបូរ​ទៅ​ដោយ​ម្ហូប​ឆ្ងាញ់ៗ និង​ភេសជ្ជៈ​ជាច្រើន​ប្រភេទ ព្រម​ទាំង​មាន​បន្ទប់​សម្រាប់​រៀបចំ​កម្ម​វិធី​ប្រជុំ​ធំ​ៗ និង​កម្មវិធី​ផ្សេង​ៗ​ ផង​ដែរ។ 

បន្ទប់​គឺ​មាន ៤ប្រភេទ​ឲ្យ​ជ្រើស​រើស ដែល​មាន​តម្លៃ ចាប់ពី ២៧​ដុល្លារ ដល់ ៦៩ដុល្លារ។ (ដោយ​យោង​តាម​វេបសាយ Agoda)

ក្រៅ​ពី​ការ​សម្រាក​នៅ​ក្នុង​បន្ទប់​ស្អាត​ៗ​បាន​ហើយ​ លោក​អ្នក​ក៏​អាច​កម្សាន្ត​ជាមួយ​នឹង​ការសម្រាក​ក្នុង​តង់​​បាន​ថែម​ទៀត​ផង។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចុច​ទី​នេះ៖ Facebook-Memoria Palace & Resort


ប្រភព៖ facebook ប្រែ​សម្រួល៖ Khou Sophy