ទាំង​៦​កន្លែង​នេះ​អ្ហា៎!!​សុទ្ធ​តែ​ជា​​ហាង​សាច់​អាំង​បែប​កូរ៉េ​ដែល​ដ៏​ល្អ​បំផុត​ក្នុង​ប្រទេស​សិង្ហបុរី​!!

  • 2018-02-02 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​អាំង​បែប​កូរ៉េ ពេល​ទៅ​ដើរ​កម្សាន្ត​នៅ​ប្រទេស​សិង្ហបុរី​ កុំ​ភ្លេច​ឈៀង​ចូល​ទៅ​សាក​ភ្លក់​រសជាតិ​សាច់​អាំង​បែប​កូរ៉េ​អ្ហា៎! ព្រោះ​ថា​នៅ​ទី​នោះ គឺ​សំបូរ​ហាង​អាហារ​គេ​បែប​នេះ​មែន​ទែន សុទ្ធ​សឹង​ជា​ហាង​ល្បីៗ ហើយ​រសជាតិ​ក៏​មិន​អន់​ដែរ។ 

១. DAESSIKSIN KOREAN BBQ BUFFET៖ នៅ​ហាង​មួយ​នេះ លោក​អ្នក​អាច​ភ្លក់​នូវ​រស​ជាតិ​សាច់​អាំង ជា​ច្រើន​ប្រភេទ​ខុសៗ​គ្នា រួម​ជា​មួយ​នឹង​ kimchi ដែល​ធ្វើ​ថ្មីៗ សក្តិសម​បំផុត​សម្រាប់​ការ​ជួប​ជុំ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ដ៏​រីករាយ​ជាមួយ​គ្រួសារ មិត្តភ័ក្ដិ និង​មនុស្ស​ជា​ទី​ស្រលាញ់។ 

​អាសយដ្ឋាន៖ ១១២ Thomson Road, Singapore ៣០៧៥៩៦, នៅ​ជិត​ស្ថានីយ Novena

២. DON DAE BAK RESTAURANT៖ ជា​ហាង​ដែល​ល្បី​ជាង​គេ​ដោយ​សារ ការ​ប្រើប្រាស់​ធ្យូង​​ដើម្បី​ចម្អិន​សាច់ ធ្វើ​ឲ្យ​សាច់​មាន​រសជាតិ​កាន់​តែ​ឆ្ងាញ់​មួយ​កម្រិត​ទៀត​ ខុស​ពី​ហាង​ផ្សេងៗ។

អាសយដ្ឋាន៖ ៣៥ Kreta Ayer Road, Singapore ០៨៩០០០, នៅ​ជិត​ស្ថានីយ Outram Park

៣. EIGHT KOREAN BBQ៖ មាន​ផ្ដល់​ជូន​នូវ​ប្រភេទ​សាច់​ដែល​ល្អ​បំផុត តែ​ពីរ​មុខ​គឺ សាច់​គោ និង​សាច់​ជ្រូក ដែល​ខុស​ប្លែក​ពី​ហាង​ផ្សេងៗ ដែល​មាន​ផ្ដល់​ជូន​នូវ​សាច់​ជា​ច្រើន​ប្រភេទ។

អាសយដ្ឋាន៖ ៦ Eu Tong Sen St, ១២-៧៩/៩០Singapore ០៥៩៨១៧​, នៅ​ជិត​ស្ថានីយ Clarke Quay

៤. I’M KIM JUNIOR៖ សម្រាប់​នៅ​ហាង​មួយ​នេះ ក្រៅ​ពី​ការ​ផ្ដល់​ជូន​នូវ​​សាច់ ជា​ច្រើន​ប្រភេទ​ហើយ​​ ក៏​នូវ​មាន គ្រឿង​សមុទ្រ​ស្រស់ៗ​សាច់​ជ្រូក​បី​ជាន់​ខ្ចប់​ផ្សិត​ និង​មុខ​ម្ហូប​ជា​ច្រើន​មុខ​ថែម​ទៀត​ផង​។ 

អាសយដ្ឋាន៖ ២ Orchard Link , #០៣-០១ *Scape, Singapore ២៣៧៩៧៨​, នៅ​ជិត​ស្ថានីយ Somerset

៥. K.COOK KOREAN BBQ BUFFET៖ កន្លែង​អង្គុយ មាន​២​ជម្រើស​ឲ្យ​ជ្រើស​រើស ខាង​ក្នុង​ក៏​បាន ក្រៅ​ក៏​បាន។ ឯ​សាច់​គឺ​ត្រូវ​បាន​ជ្រើស​រើស​សុទ្ធ​តែ​សាច់​ល្អៗ និង​មាន​ម្ហូប​កូរ៉េ​ឆ្ងាញ់ៗ​ជា​ច្រើន​ទៀត​ដូចជា ស្លាប​មាន់ នំ​ផេនខេក​បែប​កូរ៉េ ជាដើម។

អាសយដ្ឋាន៖ ១៨១Orchard Road, #07-01 Orchard Central, Singapore ២៣៨៨៩៦, នៅ​ជិត​ស្ថានីយ Dhoby Ghaut

៦. SSIKKEK KOREAN GRILL BBQ BUFFET៖ នៅ​ហាង SSIKKEK ល្បី​ខាង​បរិយាកាស​ល្អ និង​តម្លៃ​សមរម្យ​ជាង​គេ។

អាសយដ្ឋាន៖ ១០១ Thomson Road, #B1-14/15/16 United Square Shopping Mall, Singapore ៣០៧៥៩១ នៅ​ជិត​ស្ថានីយ Novena


ប្រភព៖ ladyironchef ប្រែ​សម្រួល៖ Khou Sophy