អារម្មណ៍​ស្រស់​ថ្លា!! ​ជាមួយ​នឹង​រមណីយដ្ឋាន​ថ្មី​បែប​ធម្មជាតិ​ពិតៗ​ ស្ថិត​នៅ​លើ​កោះ!!

  • 2018-02-05 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«Jungle Kohkood Resort» ជា​រមណីយដ្ឋាន​ថ្មី​បែប​ធម្មជាតិ​មួយ​កន្លែង​ដែល​មាន​បរិយាកាស​ស្ងប់​ស្ងាត់ ខ្យល់​អាកាស​បរិសុទ្ធ​ល្អ​នៅ​ចម្ងាយ​ ១.៤គីឡូម៉ែត្រ​ ពី​ឈូង​សមុទ្រ​ Klong Chao  ស្ថិត​នៅ​លើ​ Kohkood ក្នុង​ប្រទេស​ថៃ​ផ្ទាល់​តែ​ម្តង។ ក្នុង​បរិវេណ​នៃ​រមណីយដ្ឋាន​នេះ​មាន​ដើម​ដូង​ជា​ច្រើន​ដើម រួម​ជាមួយ​នឹង ផ្ទះ​បឹងហ្គាឡូ​ស្អាត​ជា​ច្រើន​កន្លែង សង់​ពី​ឈើ នៅ​ដាច់ៗ​ពី​គ្នា មាន​ដាំ​រុក្ខ​ជាតិ​លម្អ​ព័ទ្ធ​ជុំ​វិញ។ សម្រាប់​ផ្ទះ​បឹងហ្គាឡូ​ទាំង​នេះ ​គេ​​ចែក​​ជា​ពីរ​ប្រភេទ​ផ្សេង​គ្នា គឺ​ប្រភេទ AនិងB ដែល​ក្នុង​មួយ​យប់​មាន​តម្លៃ​ចាប់​ពី ​៤៩​ដុល្លារ​ឡើង​ទៅ​។ 

នៅ​ទី​នេះ​ លោក​អ្នក​អាច​កម្សាន្ត​ជាមួយ​នឹង​សកម្មភាព​សប្បាយៗ​ជា​ច្រើន​យ៉ាង​ដូចជា ការ​ជិះ​កាណូត​ទេសចរ​ទេ​គយ​គន់​ទេសភាព​ជុំ​វិញ​កោះ ចែវ​ទូក​កម្សាន្ត​តាម​ដង​ព្រែក មុជ​ទឹក​មើល​ទេសភាព​ក្រោម​បាត​សមុទ្រ ជាដើម។ ជាង​នេះ​ទៅ​ទៀត លោក​អ្នក​​ក៏​អាច​កម្សាន្ត​ជាមួយ​នឹង​តំបន់​ទឹក​ធ្លាក់​បាន​ថែម​ទៀត​ផង ដែល​មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រមណីយដ្ឋាន​ឡើយ។

ពី​រមណីយដ្ឋាន​ផ្ទាល់​ក៏​មាន​កង់ ម៉ូតូ សម្រាប់​ជួល​ឲ្យ​ភ្ញៀវ សម្រាប់​ជិះ​កម្សាន្ត​ផង​ដែរ។

​ចំពោះ​ម្ហូប​អាហារ និង​ភេសជ្ជៈ ក៏​មាន​ច្រើន​ប្រភេទ​ ​ច្រើន​មុខ​ឲ្យ​ជ្រើសរើស​ផង​ដែរ។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​​កាន់៖ Agoda


ប្រភព៖ Agoda ប្រែ​សម្រួល៖ Khou Sophy