មិន​ថា​ស្លឹក​ ឬ​ផ្លែ​ទេ​ ! ត្របែក​ មាន​ប្រយោជន៍​ច្រើន​ដែល​នឹកស្មាន​មិន​ដល់...

  • 2018-02-07 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លែ​ត្របែក! អ្នក​ណាៗ ក៏​ធ្លាប់​ដែរ​ត្រូវ​អត់? ​ព្រោះ​ថា​វា​មាន​រស​ជាតិ ជូរ​​អែម​ឆ្ងាញ់ មិន​ញ៉ាំ​ទទេ ឬក៏​ជ្រលក់​ជាមួយ​អំបិល​ទេ គឺ​ថា​ឆ្ងាញ់​ដូច​គ្នា។ សម្រាប់​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ មិន​ត្រឹម​តែ​អាច​យក​មក​ហូប​បាន​តែ​ប៉ុណ្ណឹង​ទេ វា​នៅ​មាន​ប្រយោជន៍​ជា​ច្រើន​យ៉ាង​ទៀត ដែល​យើង​មិន​បាន​ចាប់​អារម្មណ៍​ដល់។ មិន​មែន​ត្រឹម​តែ​ផ្លែ​ទេ ដែល​មាន​ប្រយោជន៍​នោះ សូម្បី​តែ​ស្លឹក​របស់​វា​ក៏​ផ្ដល់​អត្ថប្រយោជន៍​មិន​ណយ​ដែរ។

អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែ​ត្របែក

១. ស្រក​ទម្ងន់

ផ្លែ​ត្របែក​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន និង​វីតាមីន គ្មាន​ជាតិ​cholesterol ​និង​មាន​បរិមាណ​carbohydrates ​តិច​តួច វា​ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​អត់​សូវ​ឃ្លាន បន្ទាប់​ពី​ញ៉ាំ​ផ្លែ​ត្របែក​រួច។

២. ជំនួយ​ភ្នែក

សារធាតុ​វីតាមីនA ដែល​មាន​នៅ​ក្នុង​ផ្លែ​ត្របែក ធ្វើ​ឲ្យ​កែវ​ភ្នែក​​របស់​យើង​មាន​សុខភាព​ល្អ។

៣. ទប់​ស្កាត់​ការ​កើត​ឡើង​នៃ​ជម្ងឺ​មហារីក

បើ​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​ផ្លែ​ត្របែក​ វា​ជួយ​រារាំង​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ ដែល​កើត​មាន​លើ​ខ្លួន​មនុស្ស​យើង​ដូចជា មហារីក​ក្រពេញ​ប្រូស្តាត​ មហារីក​សុដន់ មហារីក​មាត់​ ជាដើម។ 

អត្ថប្រយោជន៍​នៃ​ស្លឹក​ត្របែក

១. ជួយ​ឲ្យ​មាត់ និង​ធ្មេញ​មាន​សុខភាព​ល្អ

​គ្រាន់​តែ​ទំពា​ស្លឹក​ត្របែក​១-២សន្លឹក ​រៀង​រាល់​ថ្ងៃ នោះ​ធ្មេញ​របស់​អ្នក​​និង​មាន​សុខភាព​ល្អ​ជា​មិន​ខាន។ ម្យ៉ាង​ទៀត លោក​អ្នក​គ្រាន់​តែ​យក​ស្លឹក​ត្របែក​១-២សន្លឹក ទៅ​ស្ងោរ​ជាមួយ​នឹង​ទឹក​ធម្មតា ទុកឲ្យ​ពុះ​ រួច​ហើយ​ពេល​ដែល​វា​ត្រជាក់​បន្ថែម​អំបិល​ចូល​បន្តិច បន្ទាប់​យក​ទឹក​នោះ​ទៅ​ខ្ពុរ​មាត់​រៀង​រាល់​ថ្ងៃ​ នោះ​ក៏​ធ្វើ​ឲ្យ​មាត់​ធ្មេញ​របស់​លោក​អ្នក​មាន​សុខ​ភាព​ល្អ​បាន​ដែរ។

២. ជួយ​ធ្វើ​ឲ្យ​សក់​រលោង​ស្អាត និង​ការពារ​សក់​មិន​ឲ្យ​ជ្រុះ

លោក​អ្នក​គ្រាន់​តែ​យក​ស្លឹក​ត្របែក​១-២សន្លឹក ទៅ​ស្ងោរ​ជាមួយ​នឹង​ទឹក​ធម្មតា ទុកឲ្យ​​ត្រជាក់ រួច​ចាក់​វា​ឲ្យ​សព្វ​លើ​សក់ និង​ម៉ាស្សា​ថ្នមៗ នោះ​សក់​របស់​អ្នក នឹង​ស្រស់​ស្អាត​ដូច​ក្ដី​ប្រាថ្នា។​


ប្រភព៖ blushybabe.com ប្រែ​សម្រួល៖ Khou Sophy