ជឿអត់?? មាន​តែ​២០ដុល្លារអ្ហា៎! ក៏​អាច​ដើរ​លេង​នៅ​ផ្លូវ Khaosan ក្នុង​ប្រទេស​ថៃ ពេញ១ថ្ងៃបានដែរ!!

  • 2018-02-06 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពេល​ដែល​ទៅ​លេង​នៅ​ថៃ​ម្តង​ៗ ចូល​ចិត្ត​តំបន់​ណា​ជាង​គេ​ដែរ​? ហើយ​ដាក់​លុយ​ទៅ​ប៉ុន្មាន​ដែរ? ​ពិត​ជា​យក​ទៅ​ច្រើន​ហើយ មែន​អត់?​ ព្រោះ​ថា​ទៅ​លេង​ស្រុក​គេ​ម្តង យក​លុយ​ទៅ​ខ្វះ​ម៉េច​កើត​ហ្ន៎ះ?  ប៉ុន្តែ​បន្ទាប់​ពី​បាន ទស្សនា​វីដេអូ​ខ្លី​ដែល​បង្ហាញ​ពី​ការ​ដើរលេង​របស់​លោក Kevin Cook នេះ​ហើយ​លោកអ្នក​ប្រហែល​ជា​ឈប់​យក​លុយ​តាម​ខ្លួន​ច្រើន​ដូច​មុន​ទៀត​ហើយ! ដោយ​សារ​ក្នុង១​ថ្ងៃ​ពេញ​លោក​ចំណាយ​​អស់ត្រឹមតែ ២០ដុល្លារ ប៉ុណ្ណោះ​សម្រាប់​ការ​ដើរ​លេង​នៅ​តំបន់​​ផ្លូវ Khaosan ក្នុង​ប្រទេស​ថៃ។ ស្ដាប់​ទៅ​មិន​គួរ​ឲ្យ​ជឿ​ហ្ន? អញ្ចឹង​តោះ ​ទៅ​មើល​ទាំង​អស់​គ្នា៖

(VideoCredit: [MonkeyAbroad](http://monkeyabroad.com/bangkok-traveling-20-dollars-day-ep-7/))

ចំណាយ​សរុប​សម្រាប់​លុយ ២០ដុល្លារ (៧០០បាត)​ ក្នុង១ថ្ងៃ៖

១. ពេល​ព្រឹក

អាហារ​ពេល​ព្រឹក = ១០០បាត (២.៨៧ដុល្លារ)

​មាន់អាំង = ៥០បាត (១.៤៣ដុល្លារ)

បាយដំណើប = ១០បាត (០.២៩ដុល្លារ)

បុក​ល្ហុង = ៤០បាត (១.១៥ដុល្លារ)

ទឹក​សុទ្ធ = ៧បាត (០.២០ដុល្លារ)

ជិះ​រថភ្លើង​ = ៣១បាត (០.៨៩ដុល្លារ)

កាហ្វេ​តាម​ផ្លូវ = ២០បាត (០.៥៧ដុល្លារ)

កន្លែង​ស្នាក់​នៅ = ២៧៥បាត (៧.៨៩ដុល្លារ)

២. ពេល​ថ្ងៃ​ត្រង់

អាហារ​ពេល​ថ្ងៃ​ត្រង់ = ១១០បាត (៣.១៦ដុល្លារ)

ឆា​ខាត់ណា​ជាមួយ​សាច់​ជ្រូក = ៥០បាត (១.៤៣ដុល្លារ)

ឆាប​បន្លែ​គ្រប់​មុខ​ជាមួយ​បង្គា​ស្រស់ = ៦០បាត (១.៧២ដុល្លារ)

ជិះ​សា​ឡាង​(ទៅ​មក) = ៦បាត (០.១៨ដុល្លារ)

ញ៉ាំ​នំ​រ៉ូទី = ១០បាត (០.២៩ដុល្លារ)

ទស្សនា​​វត្ត​អរុណ = ៥០បាត (១.៤៣ដុល្លារ)

៣. ពេល​ល្ងាច

អាហារ​ពេល​ល្ងាច = ៩០បាត (២.៥៨ដុល្លារ)

ផាត់​ថៃ = ៥០បាត (១.៤៣ដុល្លារ)

ចាយ៉ = ៤០បាត (១.១៥ដុល្លារ)


ប្រភព៖ YouTube ប្រែ​សម្រួល៖ Khou Sophy