ហោះ​បណ្ដើរ !!! ថត​រូប​លេង​បណ្ដើរ!!! ឡូយ​ហួស!!

  • 2018-02-11 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

​ហោះ​បណ្ដើរ ! ថត​រូប​លេង​បណ្ដើរ!​ បាន​ដែរ?​ ស្ដាប់​ហើយ​មាន​អារម្មណ៍​ថា​ចម្លែក​ត្រូវ​ហ្អេះ? មនុស្ស​យើង​ហោះ​ម៉េច​ទៅ​? អញ្ចឹង​តោះ! ទៅ​មើល​ទាំង​អស់​គ្នា​តិច​មើល៍!

តាម​ពិត​ទៅ​គឺ​គេ​ចង់​និយាយ​ពី​កន្លែង​កម្សាន្ត​មួយ​កន្លែង​ដែល​ស្ថិត​​ក្នុង​ប្រទេស​ហ្វីលីពីន​​ នៅ​តំបន់​ Lake Sebu ជា​តំបន់​មួយ​ដែល​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ​យ៉ាង​ក្រាស់ និង​មាន​ទឹក​ធ្លាក់​ដ៏​ខ្ពស់​ផង​ដែរ។ 

កន្លែង​នោះ​គឺ «The Seven Falls Zipline» ដែល​លោក​អ្នក​អាច​រីក​រាយ​ជាមួយ​ការ​ជិះ​ខ្សែ​រ៉ត​ឆ្លង​កាត់​ពី​មាត់​ជ្រោះ​ម្ខាង​ទៅ​ម្ខាង​ទៀត​បាន ប្រៀប​បី​ដូច​ជា​បក្សី​យ៉ាង​អញ្ចឹង​ដែរ។ ក្នុង​អំឡុង​ពេល​ជិះ​បណ្ដើរ ​លោក​អ្នក​ក៏​អាច​ផ្ដិត​យក​រូប​ភាព​ ឬ​ក៏​ថតវីដេអូ ខ្លួន​ឯង​បណ្ដើរ​បាន​ទៀត​ផង ជាមួយ​នឹង​ទេសភាព​ដ៏​ស្រស់​ស្អាត​ពី​ទី​ដ៏​សែន​ខ្ពស់ គួរ​ឲ្យ​រំភើប និង​អស្ចារ្យ​មែន​ទែន។ 


ប្រភព៖ YouTube ប្រែ​សម្រួល៖ Khou Sophy