តិច​មិន​ដឹង​ថា​ 4G និង​​ 4GLTE ខុស​គ្នា​យ៉ាង​ដូច​ម្តេច?

  • 2018-02-11 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​ទូរស័ព្ទ​មិន​ទាន់​មាន​លក្ខណៈ​ជឿន​លឿន ហើយ​ ​មុខ​ងារ​អ៊ីនធឺណិត​ទូលំទូលាយ​នោះ​មិន​មាន​មនុស្ស​ច្រើន​នោះ​ទេ​ដែល​ដឹង ឬ​ក៏​ខ្វល់​អំពី​អ្វី​ទៅ​ជា 2G ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ទូរស័ព្ទ ស្មាតហ្វូន (SmartPhone) ​​​កាន់​តែ​វិវឌ្ឍ​ទៅ​មុខ​ឥត​ឈប់​ឈរ​នោះ ​មាន​មុខងារ​ច្រើន​ដែល​តម្រូវ​ឲ្យ​មាន​អ៊ីនធឺណិត​ដែល​មាន​ល្បឿន​លឿន​នោះ​គឺ​ជា​ពេល​ដែល 3G ត្រូវ​បាន​បង្កើត​ឡើង។

ហើយ​នៅ​ពេល​ដែល​ការវិវឌ្ឍន៍​នោះ​កាន់​តែ​មាន​លក្ខណៈ​ជឿនលឿន​ មាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ជា​ច្រើន​ដែល​បាន​ចាប់​ផ្ដើម​វិវឌ្ឍ​ទៅ​ប្រើ​ប្រព័ន្ធ 4G។ តើ​អ្នក​មាន​ធ្លាប់​ចាប់​អារម្មណ៍​ដែរ​ឬទេ​ថា​ ជំនួស​ដោយ​ការ​លោត​អក្សរ​ថា <4G> វា​បែរ​ជា​លោត​ថា <4GLTE> ទៅ​វិញ។ តើ​ហេតុ​អ្វី​ទៅ​?

  • តើ​អ្វី​ទៅ​ជា​ <4G>

<4G> គឺ​ជា​ជំនាន់​ទី​បួន​នៃ​ បច្ចេកវិទ្យា​ទូរគមនាគមន៍​ឥត​ខ្សែ​សម្រាប់​ទូរស័ព្ទ ហើយ​ក៏​ជា​​បំបែក​ខ្លួន​ចេញ​ពី ប្រព័ន្ធ​3G ដូច​នេះ​បើ​សិន​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ណា​មួយ​ដែល​អះ​អាង​ថា​ជា​ក្រុមហ៊ុន​ ប្រព័ន្ធ​4G នោះ​គឺ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ល្បឿន 1Gbps (1ជីកា​បៃ​ក្នុង​មួយ​វិនាទី) នៅ​ពេល​ដែល​អ្នក​នៅ​មួយ​កន្លែង ឬ​ក៏ 100Mbps (100 មេកាបៃ​ក្នុង​មួយ​វិនាទី)​នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទី​តាំង​ឬ​មាន​ចលនា​ខ្លាំង។ តែ​ល្បឿន​នោះ​គឺ​ខ្ពស់​ពេក​ដែល​ LTE និង WIMAX មិន​អាច​បំពេញ​បាន។ក៏​ប៉ុន្តែ​វិទ្យាស្ថាន​ទូរគមនាគមន៍​អន្តរជាតិ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ដាក់​ស្លាក 4G បាន​តែ​ភ្ជាប់​ជាមួយ LTE

  • ចុះ​អ្វី​ទៅ​ជា LTE?

LTE (Long Term Evolution) គឺ​ជា​បម្លាស់ទី​ប្តូរ​រយៈ​ពេល​វែង​ដែល​ជា​ស្តង់ដារ​របស់​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន​ LTE មាន​កំណែ​ទម្រង់​ប្រព័ន្ធ​ល្អ​ប្រសើរ​ជាង​ 3G ក៏​ប៉ុន្តែ​នៅ​តែ​ផ្តល់​សេវា​ដូច​ជា 3G អញ្ចឹង។            

  • តើ 4G និង​ 4GLTEដូច​គ្នា​ដែរ​ឬទេ?

  ចម្លើយ​គឺ ប្រាកដ​ណាស់​ថា​ មិន​ដូច​គ្នា​នោះ​ទេ។ ព្រោះ​ល្បឿន​ដែល 4GLTE ផ្ដល់​ឲ្យ​នោះ​មាន​លក្ខណៈ​យឺត​ជា 4G ឆ្ងាយ​ណាស់។

 


ប្រភព៖ ScienceABC អត្ថបទ៖ សោភា