«ផ្ទះ​ខ្មោច​សង់​»​ មាន​អាថ៌កំបាំង​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់

  • 2018-02-09 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​តែង​តែ​ទន្ទឹង​រង់ចាំ​នូវ​ខ្សែភាពយន្ត​​បែប​រន្ធត់​តក់​ស្លុត​ ឥឡូវ​នេះ​ខ្សែ​ភាព​យន្ត​រឿង​ «ផ្ទះ​ខ្មោច​សង់​» បាន​ចូល​មក​អង្រួន​អារម្មណ៍​អ្នក​មើល​ឲ្យ​រំជើប​រំជួល​។ រឿង​នេះ​ផ្អែក​ទៅ​តាម​ប្រភព​រឿង​ពិត​និង​ជា​ភូមិ​គ្រឹះ​​ដែល​លង​យ៉ាង​សាហាវ​បំផុត​នៅ​ក្នុង​រដ្ឋ​ San Francisco បើ​គ្រាន់​តែ​មើល​រូបភាព​ភូមិ​គ្រឹះ​នេះ​ពី​ខាង​ក្រៅ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ចង់​ចូល​ទៅ​ដើរ​មើល​ខាង​ក្នុង​មែន​ទែន​។

តែ​បើ​អ្នក​បាន​ដឹង​ពី​រឿង​រ៉ាវ​នៅ​ពី​ក្រោយ​ភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​មាន​ជាង​១០០បន្ទប់​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ទន់​ជង្គង់​មិន​ហ៊ាន​ចូល​នោះ​ទេ​។ ភូមិ​គ្រឹះ​នេះ​បាន​សាង​សង់​ដោយ​ស្ត្រី​ចំណាស់​ម្នាក់​ដែល​ជា​អ្នក​ស្នង​មរតក​ដ៏​សន្ធឹក​សន្ធាប់​របស់​ត្រកូល​គ្រួសារ​ផលិត​កាំភ្លើង​ Winchester ។​

គ្រប់​ឈុត​ឆាក​ពេល​រាត្រី​នៅ​ក្នុង​រឿង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​តក់​ស្លុត​នឹក​ស្មាន​មិន​ត្រូវ​ ហើយ​បើ​ចង់​ដឹង​ថា​តើ​មាន​អាថ៌កំបាំង​អី​ខ្លះ​បាន​ជា​ភូមិ​គ្រឹះ​នេះ​មាន​ការ​លង​បន្លាច​ឥត​ឈប់​ឈរ​បែប​នេះ​ ត្រូវ​តែ​ទៅ​ទស្សនា​ខ្សែ​ភាពយន្ត​នេះ​ដែល​ចាប់​បញ្ចាំង​ពី​ថ្ងៃ​ទី​៨​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ​ត​ទៅ​នៅ​គ្រប់​រោង​ភាពយន្ត​។ ជា​ពិសេស​នោះ​ក៏​មាន​ការ​ចាក់​បញ្ចាំង​ជា​ប្រភេទ 4Dx ដែល​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​ត្រឹម​តែ៩​ដុល្លារ​ប៉ុណ្ណោះ​ដល់​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​សម្រាប់​គ្រប់​កៅអី​ទាំង​អស់​ ចឹង​ចាំ​អង្កាល់​ទៀត​នាំ​គ្នា​ទៅ​ស្រែក​ឲ្យ​ផ្អើល​រោង​កុន​ម្ដង​មើល៍​!

​​


អត្ថបទ៖ Nita