នៅ​ឥណ្ឌា​មាន​កន្លែង​រ៉ូមែនទិក​ស្អាតៗ​ ច្រើន​អញ្ចឹង​ផង!

  • 2018-02-11 03:14:08
  • ចំនួនមតិ

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​ទើប​តែ​រៀប​ការ​ហើយ ​បើ​មិន​ដឹង​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ណា​ទេ តោះ! ​ទៅ​ឥណ្ឌា​លេង​ម្តង​មើល៍ ស្រុក​គេ​មាន​កន្លែង​ស្អាតៗ​ច្រើន​សឹង​អី មិន​ចាញ់​កន្លែង​ផ្សេង​ឡើយ។ 

១. Kashmir

ជា​កន្លែង​កម្សាន្ត​មួយ​ដែល​មនុស្ស​ម្នា​គ្រប់​គ្នា​តែង​តែ​ហៅ​ថា «ឋាន​សួគ៌​នៅ​លើ​ផែន​ដី» ។ លោក​អ្នក​អាច​កម្សាន្ត​បាន​ជាមួយ​នឹង​ការ​ជិះ​ទូក​​គយ​គន់​ទេស​ភាព​បឹង Dal Lake និង សួន​ច្បារ​ដែល​មាន​ផ្កា​ចម្រុះ​ពណ៌​ផង​ដែរ។

២. Kerala

នៅ​ទីនេះ​ លោក​អ្នក​អាច​រីករាយ​ជាមួយ​នឹង​ការ​ស្នាក់​នៅ​លើ​ទូក​ឈើ​ដែល​ស្ថាបនា​ឡើង​ដូច​ផ្ទះ​នៅ​លើ​ទឹក​យ៉ាង​អញ្ចឹង។ 

៣. Udaipur

នៅ​ជុំ​វិញ​ គឺ​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ទឹក ទើប​ដាក់​ឈ្មោះ​ឲ្យ​ថា​ជា​ទី​ក្រុង​ទឹក ឬ​ទី​ក្រុងVenice ភាគ​ខាង​កើត ព្រោះ​សំណង់​អាគារ​ដែល​ឋិត​នៅ​ក្នុង​តំបន់​នេះ មាន​រូបរាង​ដ៏​ប្រណិត ស្រដៀង​គ្នា​ទៅ​នឹង​សំណង់​អាគារ​ដែល​នៅ​ក្នុង​ទី​ក្រុងVenice ប្រទេស​អ៊ីតាលី​ផង​ដែរ។

៤. Ooty

សម្រស់​ធម្មជាតិ​ស្រស់​បំព្រង​នៃ​កូន​ភ្នំ Nilgiri និង​អាកាសធាតុ​ដ៏​ល្អ​ប្រសើរ ទើប​ធ្វើ​ឲ្យ Ooty ក្លាយ​ជា​​តំបន់​ទេសចរ​ដ៏​ទាក់​ទាញ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា។ ​​

៥. Jaisalmer

មាន​ទី​តាំង​ស្ថិត​នៅ​ចំ​កណ្តាល​វាល​ខ្សាច់​ Thar Desert ដែល​គេ​និយម​ហៅ​ថា​ទី​ក្រុង​មាស។


ប្រភព៖ ground zero ប្រែ​សម្រួល៖ Khou Sophy