សោណា​ផ្តល់​នូវ​គុណប្រយោជន៍​ទាំង​៧​ធំៗដែល​អ្នក​មិន​បាន​ចាប់​អារម្មណ៍

  • 2018-02-12 08:35:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

សោណា​គឺ​ជា​បន្ទប់​ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ចំហាយ​ដែល​អាច​ជា​ចំហាយ​ដែល​សើម​ឬ​ស្ងួត។ ហើយ​បច្ចុប្បន្ន​នេះ​វា​ក្លាយ​ជា​ទី​ពេញ​និយម​សម្រាប់​យុវវ័យ​និង​មនុស្ស​វ័យ​កណ្ដាល​នៅ​ពេល​ដែល​ពួក​គេ​ទៅ​ធ្វើ​ការ​ហាត់​ប្រាណ ហែលទឹក ឬ​មួយ​ក៏​ស្ប៉ា​នៅ​ទី​កន្លែង​ណា​មួយ។ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​អត្ថប្រយោជន៍​ទាំង​៨​នៃ​សោណា​ដែល​នឹង​ស្មាន​មិន​ដល់​៖

១.សោណា​ជួយ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​

​ការ​បែក​ញើស​គឺ​ជា​វិធី​មួយ​ក្នុង​ការ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន។ ហើយ​ចំហាយ​នៅ​ក្នុង​បន្ទប់​សោណា​នឹង​ធ្វើ​ឲ្យ​អ្នក​បែក​ញើស​ច្រើន​ជាង​ពេល​ធម្មតា។    

២.សោណា​ជួយ​ឲ្យ​ស្រក​ទម្ងន់

អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​ណែនាំ​ថា ការ​ស្ថិត​នៅ​ក្នុង​បន្ទប់​សោណា​រយៈ​ពេល ២០​នាទី នៅ​ក្រោម​សីតុណ្ហភាព​ប្រហែល ៧៦អង្សារសេ អាច​ជួយ​ដុត​បំផ្លាញ​កាឡូរី​នៅ​ក្នុង​ខ្លួន​ចំនួន ៥០០កាឡូរី។

៣.សោណា​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាង​កាយ​រឹងមាំ

សោណា​ជួយ​បង្កើន​កោសិកា​ឈាម​សរ​ដែល​ប្រឆាំង​នឹង​មេរោគ​ឆ្លង​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​រឹងមាំ និង​ឆាប់​ជា​សះស្បើយ​​ក្នុង​ករណី​មាន​ជំងឺ​ឈឺ​ថ្កាត់។

៤.សោណា​ជួយ​ឲ្យ​យើង​ទ្រាំ​ទ្រ​នឹង​ការ​លេង​កីឡា​បាន​យូរ

ការ​លេង​កីឡា​តម្រូវ​ឲ្យ​យើង​មាន​ការ​អត់​ធ្មត់​ និង​ដុត​កម្ដៅ​រាង​កាយ​យើង​ក្នុង​កម្រិត​មួយ​ដែល​ចាំបាច់​។ នៅ​ពេល​ដែល​យើង​ធ្វើ​សោណា​ជា​ទៀត​ទាត់​នោះ​​យើង​នឹង​អាច​ធ្វើឲ្យ​យើង​មាន​ការ​អត់​ធ្មន់​នឹង​ការ​ដុត​កម្ដៅ​បាន​ខ្ពស់​នៅ​ពេល​លេង​កីឡា។ ​​​

៥.សោណា​ធ្វើ​ឲ្យ​សក់​ស្រស់ស្អាត

យើង​មាន​ក្រពេញ​ពិសេស​មួយ​នៅ​លើ​ស្បែក​ក្បាល​ដែល​នឹង​បញ្ចេញ​បរិមាណ​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​សក់​របស់​យើង​មាន​ទម្ងន់។ ចំណាយ​ពេល​មួយ​ចំនួន​នៅ​ក្នុង​បន្ទប់​សោណា​ដើម្បី​ឲ្យ​ក្រពេញ​នេះ​ដំណើរ​ការ​ហើយ​បញ្ចេញ​សារ​ធាតុ​មាន​ប្រយោជន៍​ទាំង​នោះ។          

៦.សោណា​ជួយ​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​នៃ​សាច់​ដុំ​ក្រោយ​ពេល​ហាត់​ប្រាណ

នេះ​ក៏​ជា​មូល​ហេតុ​ដែល​នៅ​ក្លឹប​ហាត់​ប្រាណ​តែង​តែ​មាន​សេវា​កម្ម​សោណា​នៅ​ជាមួយ។

៧.សោណា​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ក្មេងជាង​វ័យ

សោណា​ជួយ​ឲ្យ​ចរន្ត​ឈាម​មាន​ភាព​ល្អ​ប្រសើរ​ដែល​អំណោយ​ផល​ដល់​ការ​ករ​កើត​នៃ​ស្បែក​ថ្មី​ហើយ​ជួយ​ជំរុញ​​កោសិកា​ស្បែក​ចាស់​ៗ​ចោល ដែល​នេះ​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ។

       


ប្រភព៖ lifehack អត្ថបទ៖ សោភា