នំប៉័ង​ស៊ីវមៃ​អាំង១៦៨​ គំនិតច្នៃប្រឌិត​ឆ្ងាញ់ចាប់ចិត្ត !

  • 2018-02-12 09:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ដង​ធ្លាប់​ញ៉ាំ​តែ​ស៊ីវមៃ​​ចំហុយជ្រលក់​ជាមួយ​នឹង​នំឆាខ្វៃ តែ​ប្លែក​អី​ម្តងនេះអ្នក​លក់​គាត់យក​ស៊ីវមៃ​ទៅអាំង​ដាក់​ក្នុង​នំប៉័ង​និងដាក់ជ្រក់​ឆៃថាវ​ជាមួយការ៉ុត​វិញ។ គ្រាន់​តែ​និយាយ​រៀបរាប់​សោះ​ក៏​លេប​ទឹក​មាត់​បណ្ដើរ​ៗ​ទៅ​ហើយ បើចង់​ដឹង​ពីរសជាតិ​ច្បាស់​នោះ គួរតែ​ទៅសាកដល់​ទីកន្លែង​នំប៉័ងស៊ីវមៃអាំង​នេះ​តែម្តងហើយ!

​​​​​​​​ នំប៉័ង​ស៊ីវមៃ​អាំង១៦៨​ នេះមានរសជាតិ​ឆ្ងាញ់​ប្លែក​មាត់ម្យ៉ាងពីគេដែរចំពោះការ​ច្នៃប្រឌិត​របស់អ្នក​លក់ ហើយតម្លៃ​ក៏សមរម្យ​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​ ជាពិសេសអ្នកលក់​ក៏​និយាយ​​រោះរាយ​ទៀត​។​

អាសយដ្ឋាន៖ ស៊ីវម៉ៃ១៦៨  បើក​លក់​នៅ​ពេល​១២ថៃ្ងត្រង់ទៅ ​ផ្លូវ​លេខ៤៦៤ កែង​ផ្លូវ​លេខ ១៥៥ សង្កាត់​ទួលទំពូង ខណ្ឌ​ចំការមន (ជាប់​នឹង​របង​ហាង Dee Studio​តែ​ម្ដង)។


អត្ថបទ៖​ Mean Sila