អ៊េម​ម៉ង!! Pho ស៊ុប​ទឹក​ពុះ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ឆ្ងាញ់​រហូត​បោស​ចាន

  • 2018-02-13 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃ្លាន​តែ​មិន​ដឹង​ថា​ចង់​ញ៉ាំ​អី? ធុញ​នឹង​ពាក្យ​ថា​ញ៉ាំ​អី​ក៏​បាន ឬ​ទៅ​ណា​ក៏​បាន​​មែន​ទេ​? អ៊ីចឹង​ សប្បាយ​ដើរ​ ណែនាំ​កន្លែង​ញ៉ាំ​មួយ​កន្លែង​ចុះ គឺ​ថា​មក​ញ៉ាំ Pho ស៊ុប​ទឹក​ពុះ ម្ដង​!!

​​

ពី​ភោជនីយ​ដ្ឋាន ៥៣ Central coffee and Restaurant នេះ​គឺ​មាន​ម្ហូប​ថ្មី​គឺ ហ្វឺ​ស៊ុប​ទឹក​ពុះ សុទ្ធ​តែ​របស់​ឆ្ងាញ់​ក្នុង​ចាន​តែ​មួយ​តែ​ម្តង! អូ៎! មាន​ទាំង​ហ្វឺសាតេ ដ៏​ឈ្ងុយ​ឆ្ងាញ់ សាច់​គោ​ប្រហិត​ដែល​មាន​រសជាតិ​ជាប់ចិត្ត និង​កាហ្វេ​៥៣ Central​ ទៀត​កាន់​ឡូយ​តែ​ម្ដង!

ហើយ​អ្វី​ដែល​ពិសេស​ទៀត​នេះ​គឺ​ថា​ ទឹក​ស៊ុប​មិន​ប្រើ​ប៊ីចេង ប្រើ​គ្រឿង​ផ្សំ​យ៉ាង​ពិសេស​ពី​ធម្មជាតិ រួម​ទាំង​ឆ្នាំង​ក្ដៅ​ពុះ​ហ៊ុយ​ៗទៀត​។

ទីតាំង៖ No.60 St.53 សង្កាត់ផ្សារថ្មី២ ខណ្ឌ​ដូនពេញ ភ្នំពេញ (ទល់មុខ ABA bank ផ្សារធំថ្មី)

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ page feabook


អត្ថបទ៖​ Mean Sila