ដើម្បីសុខភាព អ្នក​គួរ​ធ្វើ​រឿង​៦​យ៉ាង​នេះបន្ទាប់​ពី​ឡើង​ឋានសួគ៌​រួច

  • 2018-06-04 08:10:12
  • ចំនួនមតិ

ចន្លោះមិនឃើញ

ការ​រួម​ភេទ​អាច​បង្ក​បាក់តេរី​ថ្មី​ចូល​ទៅ​ក្នុង​ផ្នែក​ខាង​ក្រោម​របស់​អ្នក​ ហើយ​វា​មិន​ងាយ​ស្រួល​ទេ​ដែល​ប្រដាប់​ភេទ​យើង​អាច​កម្ចាត់​បាក់តេរី​ទាំង​នោះ​ដោយ​ឯក​ឯង​បាន​ ដូច្នេះ​ហើយ​មាន​​កិច្ចការ​មួយ​ចំនួន​ដែល​អ្នក​គួរ​ធ្វើ​ដើម្បីអនាម័យ​ផ្លូវ​ភេទ​របស់​អ្នកបន្ទាប់​ពី​រួម​ភេទ​រួច។

ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​គួរធ្វើ​បន្ទាប់​ពី​រួម​ភេទ​រួច៖

១. បត់​ជើង​តូច

ការ​បត់​ជើង​តូច​បន្ទាប់​ពី​រួម​ភេទ​ វា​ជួយ​ជម្រះ​បាក់តេរី​ “Ecoli”​ ដែល​រំកិល​ចូល​ក្នុង​ទ្វា​រមាសរបស់​អ្នក​កំឡុង​ពេល​រួម​ភេទ។​

២. លាង​ទ្វារ​មាស

ដាក់​សាប៊ូ​ដែល​គ្មាន​ក្លិន​ជាមួយ​នឹង​ក្រណាត់​សើម​ហើយ​យក​មក​ផ្ដិត​ទ្វារ​មាស​អ្នក​តិច​ៗ​។ ផ្តិត​វា​តិចៗ​ពី​មុខ​មក​ក្រោយ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​មិន​សូវ​ស្រួល​ អ្នក​អាច​ផ្ដិត​ជូត​នឹង​ទឹក​ក្ដៅ​ជំនួស​សាប៊ូ​ក៏​បាន។ បើ​អ្នក​ប្រើ​សាប៊ូ អ្នក​អាច​លាង​បាន​​​តែ​ផ្នែក​ខាង​ក្រៅ​នៃ​ទ្វារ​មាស​អ្នក​ប៉ុណ្ណោះ។

៣. ងូត​ទឹក

ការ​ងូត​ទឹក​បន្ទាប់​ពី​រួម​ភេទ​ធ្វើ​ឲ្យ​ទ្វារ​មាស​អ្នក​ស្រស់​ស្រាយ។ អ្នក​គួរ​បន្តក់​ប្រេង​ដូង​ចូល​ទៅ​ក្នុង​អាង​ទឹក​ត្រាំ​ខ្លួន​បន្តិច​ដើម្បី​ផ្ដល់​ជាតិ​ទឹក​​ដល់​ស្បែក​ និង​ជួយ​ឲ្យ​ទ្វារ​មាស​របស់​អ្នក​ស្រឡះ​។ ធ្វើ​បែប​នេះ​អ្នក​ក៏​អាច​ទប់​ស្កាត់​ការ​ឆ្លង​រោគ​ផ្សេងៗ​ផង​ដែរ។

៤. ផឹក​ទឹក

ការ​រួម​ភេទ​វា​ដូច​ជា​យើង​ទៅ​ហាត់​ប្រាណ​អ៊ីចឹងដែរ។ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ដឹង​ហើយ​បន្ទាប់​ពី​ប្រើ​កម្លាំង​អស់ គឺ​ត្រូវ​ផឹក​ទឹក។

៥. ញ៉ាំ​ចំណី​​​អាហារខ្លះៗ​ដែល​ជំនួយ​ដល់​ទ្វារ​មាស

យូហ្គឺត​​ និង​គីមឈី​ជួយ​កម្ចាត់​បាក់តេរី​ដែល​មាន​នៅ​ក្នុង​ទ្វារ​មាស​បានល្អបំផុត។

៦. កុម្ម៉ង់ដូ

កុម្ម៉ង់ដូ​ហ្នឹង​ជា​​អ្វី​ទៅ​? បន្ទាប់​ពី​រួម​ភេទ​រួច​គួរ​កុំ​ពាក់​ខោ​ក្នុង ព្រោះវាអាចធ្វើឲ្យ​ទ្វារ​មាស​របស់អ្នក​តឹង​ស្អុះ​ស្អាប់​ និយាយ​ឲ្យ​ចំ​គឺត្រូវ​ស្រាត​ព្រោះ​ទ្វារ​មាស​អ្នក​ត្រូវ​ការ​ភាព​ស្រស់​ស្រាយ​ក្រោយ​ការ​​រួម​ភេទ៕ ​


ប្រភព៖ popculture ប្រែ​សម្រួល៖ Som Samdaneath