តិច​និច​ពិសេស​​ជួយ​ឲ្យ​បាច់​ផ្កា​របស់​អ្នកស្រស់​ស្អាត​បាន​យូរ...

  • 2018-02-14 13:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​បាច់​ផ្កា​ជាទី​ស្រលាញ់​ពី​មនុស្ស​ពិសេស​ហើយ​​ អ្នក​ទាំង​អស់​ប្រាកដ​ជា​​មិន​ចង់ឲ្យ​វា​ឆាប់​ស្រពោន​នោះ​​ទេ​។ សប្បាយ​ដើរ​​ មាន​ទិចនិច​ខ្លះ​ចង់​ចែក​រំលែក​ពី​វិធី​ធ្វើ​ផ្កា​ដ៏​ស្រស់​ស្អាត​របស់​អ្នក​នៅ​តែ​រក្សា​ភាព​ស្អាត​​បាន​យូរ​។ ចង់​ដឹង​ថា​មាន​តិចនិច​អ្វីខ្លះ​នោះ តោះ​ ! ទៅ​មើល​ទាំង​អស់​គ្នា៖

១.រៀប​ត្រាំ​ផ្កា​ក្នុង​ទឹក​

បេះ​ស្លឹក​ដែល​នៅ​ត្រាំ​ក្នុង​ទឹក​ចេញ​ ហើយ​កាត់​គល់​ចេញ​ប្រហែល​២សង់ទីម៉ែត្រ បន្ទាប់​មក​ កាត់​គល់​ផ្កា​ជា​មុំ​នៅ​ក្នុង​ទឹក​ដែល​នឹង​ត្រូវ​ត្រាំ​។

​​​២. បន្ថែមvodka​ និង​ស្ករស​ដើម្បី​ជួយ​កម្ចាត់​បាក់តេរី​នៅ​ក្នុង​ទឹក​

អាថ៌កំបាំង​ក្នុង​ការ​ថែរក្សា​ផ្កា​កាត់​ដែល​មើល​ទៅ​ល្អ​គឺ​ដើម្បី​កាត់​បន្ថយ​ការ​លូតលាស់​នៃ​បាក់តេរី​នៅ​ក្នុង​ទឹក​។ ផ្លាស់​ប្ដូរ​ទឹក​ជា​រៀង​រាល់​ថ្ងៃ​ហើយ​បន្ថែមvodka​ មួយ​ពែង​ចូល​ជា​ការ​ស្រេច​។ ​អ្នក​ក៏​ដាក់​បន្ថែម​នូវ​ស្ករ​ស (១ស្លាបព្រា) ឬ​ទឹកសូដា ក្រូចឆ្មារ​ ទៀត​រឹត​ជួយ​ដល់​ផ្កា​ស្រស់​បំព្រង។

៣. ដាក់​កាក់​ស្ពាន់​​ក្នុង​ថូ

ជាតិ​ទង់​ដែង​ក្នុង​កាក់​ប្រៀប​ដូច​ជា​ទឹក​អាស៊ីដ​ដែល​ការពារ​ការ​លូតលាស់​របស់​បាក់តេរី។

៤. ទុក​ផ្កា​នៅ​ក្នុង​ទូរ​ទឹក​កក​

ប្រសិន​បើ​អ្នក​មិន​ទាន់​មាន​ពេល​រៀប​ផ្កា​របស់​អ្នក​ដាក់​នៅ​ក្នុង​ថូរ​ទេ យក​ល្អ​យក​បាច់​ផ្កា​ទាំង​នោះ​នៅ​ក្នុង​ទូ​ទឹកកក​សិន​ព្រោះថា​សីតុណ្ហភាព​ត្រជាក់ អាច​រក្សា​ផ្កា នៅ​ស្អាត​បាន​។

បើ​នៅ​មិនទាន់​ច្បាស់ទេ​ ក៏អាច​ទស្សនា​វិដេអូ បន្ថែម​ទៀតបាន៖

​​


ប្រភព៖ YouTube ប្រែ​សម្រួល៖ chanvutha yin