អ្នក​ចូល​ចិត្ត​ជិះ​យន្ត​ហោះ​ទៅ​ដើរលេង​ឆ្ងាយ​ៗ!! ទិញ​មួយ​ទុក​ទៅ​មិន​ខុស​ទេ!!!

  • 2018-02-22 05:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ទៅ​ដើរ​លេង​នៅ​កន្លែង​ឆ្ងាយ​ៗ​ម្ដងៗ ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ច្រើន​ម៉ោង កំឡុង​ពេល​ច្រើន​ម៉ោង​អញ្ចឹង​អត់​ដឹង​ធ្វើ​អី​ទេ​ ត្រូវ​អ្ហេះ? ការ​គេង​គឺ​ជា​រឿង​ល្អ​បំផុត​ក្នុង​កំឡុង​ពេល​នោះ​ តែ​វា​ពិបាក​មែន​ទែន​ដោយ​សារ កៅអី​នៅ​លើ​យន្ត​ហោះ​មិន​ដូច​គ្រែ​គេង​ឯណា! ពេល​គេង​លង់​ទៅ​ធ្លាក់​ក្បាល​ចុះ​ឡើង​ៗ ពេល​ខ្លះ​គ្រេច​ក​ផង​ក៏​មាន​ យ៉ាប់​ណាស់! 

ដើម្បី​ដោះ​ស្រាយ​បញ្ហា​អស់​ទាំង​នេះ​ ពី​សប្បាយ​ដើរ​ថ្ងៃ​នេះ​សូម​បង្ហាញ​ជូន​នូវ​ខ្នើយ​ខ្យល់​ប៉ុន្មាន​ម៉ូដ​ដែល​អាច​ជួយ​ឲ្យ​លោក​អ្នក​គេង​បាន​យ៉ាង​ស្រួល​ក្នុង​កំឡុង​ពេល​ដើរលេង​កម្សាន្ត​ទៅ​ណា​មក​ណា​ម្តង​ៗ។

១. Eagle Creek Exhale Neck Pillow៖ ជា​ខ្នើយ​ខ្យល់​ដែល​មាន​រូបរាង​ស្តង់ដារ ជា​អក្សរ U ដែល​លោក​អ្នក​អាច​យក​មក​ពាក់​នឹង​ក ហើយ​ផ្អែក​ខ្នង​គេង​ទៅ​នឹង​កៅអី​យន្ត​ហោះ​បាន​យ៉ាង​ស្រួល។

២. Travelrest Pillow៖ មាន​រូបរាង​ប្លែក​បន្តិច រាង​ដូច​ខ្សែ​ក្រវាត់​សុវត្ថិភាព តែ​វា​ក៏​អាច​ជួយ​ឲ្យ​លោក​អ្នក​គេង​បាន​យ៉ាង​ស្រួល​ដោយ​គ្រាន់​តែ​យក​វា​មក​ពាក់​បញ្ឆិត​ជាប់​​នឹង​ខ្លួន​ ហើយ​ផ្ដេក​ក្បាល​គេង​លើ​វា​ទៅ​បាន​ហើយ។

៣. Senczo Travel Pillow៖ មាន​កម្ពស់ ២១អ៊ីញ  លោក​អ្នក​គ្រាន់​តែ​អោន​ក្បាល​មក​ខាង​មុខ​ ហើយ​គេង​លើ​វា ឬ​ក៏​ចង់​គេង​ដាក់​មុខ​ផ្កាប់​ក៏​បាន​ព្រោះ​វា​មាន​ប្រឡោះ​សម្រាប់​ឲ្យ​ដក​ដង្ហើម​បាន​ផង​ដែរ រាង​របស់​វា​ហាក់​បី​ដូច​ជា​កូន​តុ​ម៉ាស្សា​មួយ​យ៉ាង​អញ្ចឹង​ដែរ។

៤. Lucy Real Cushion៖ មិន​ត្រឹម​តែ​មាន​ខ្នើយ​ដែល​អាច​កល់​ក ឲ្យ​គេង​បាន​ស្រួល​ទេ ថែម​ទាំង​មាន​ខ្នើយ​សម្រាប់​កល់​ក្បាល​ថែម​ទៀត​ផង។​ លោក​អ្នក​អាច​ដាក់​គេង​នៅ​ខាង​ក្រោយ​ក៏​បាន បង្វិល​គេ​​​ង​ឆ្វេង ស្ដាំ​ក៏បាន។

៥. Hoodie Pillow៖ វា​ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ថា​ដូច​ពាក់​អាវ​រងា​គេង​អញ្ចឹង ព្រោះ​ថា​ខ្នើយ​នេះ​រចនា​ឡើង​ជា​ខ្នើយ​ដែល​មាន​មួក​​អាវ​រងា​នៅ​ពី​លើ។

រាល់​ខ្នើយ​ទាំង​អស់​នេះ​អាច​រក​ទិញ​បាន​តាម​រយៈ៖ Amazon


ប្រភព៖ smartertravel ប្រែ​សម្រួល៖ Khou Sophy