របស់ទាំង៥យ៉ាងដែលអ្នកមិនត្រូវទុកចោលនៅក្នុងឡាន

  • 2018-04-15 02:27:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 46

ចន្លោះមិនឃើញ

ស្រី​ៗ ​ដែល​ប្រើប្រាស់​រថយន្ត​សម្រាប់​ធ្វើ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​រាល់​ថ្ងៃ ដឹង​អត់? ថា​របស់​ប្រើប្រាស់​មួយ​ចំនួន​មិន​អាច​ទុក​ចោល​ក្នុង​រថយន្ត​បាន​ទេ ពេល​ដែល​រថយន្ត​ចត​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ក្តៅ​ខ្លាំង​។ ព្រោះ​របស់​ប្រើប្រាស់​ទាំង​អស់​នោះ ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​បាន។ ជាក់ស្តែង ដូច​ជា​របស់​របរ​មួយ​ចំនួន​ខាង​ក្រោម​នេះ​គឺ​ត្រូវ​បាន​ហាម​ដាច់​ខាត​តែ​ម្តង៖

១. កំប៉ុង​ស្រ្ពៃយ៍​បាញ់​ខ្លួន៖ ពេល​ដែល​ទុក​ក្នុង​ឡាន​ដែល​មាន​កម្ដៅ​ក្តៅ​ខ្លាំង​យូរ​ទៅ​វា​នឹង​បណ្ដាល​​ឲ្យ​កំប៉ុង​ស្រ្ពៃយ៍ ផ្ទុះ​ដូច​ជា​គ្រាប់​បែក​យ៉ាង​អញ្ចឹង​ដែរ។

២. Power Bank៖ ពេល​ដែល​ដាក់​នៅ​ក្នុង​ឡាន​ពេល​ដែល​មាន​កម្ដៅ​ខ្ពស់​នឹង​ធ្វើ​ឲ្យ  Power Bank ផ្ទុះ​ដូច​គ្រាប់​បែក​ដែរ កាន់​តែ​ធំ​ផ្ទុះ​កាន់​តែ​ខ្លាំង មិន​ថា​ទុក​កំពុង​ប្រើ ឬ​ទុក​នៅ​ស្ងៀម​ក៏​ដោយ។ ដូច្នេះ​ព្យាយាម​យក​វា​ដាក់​ជាប់​កាបូប​ជាប់​ជានិច្ច ចៀស​វាង​ការ​ភ្លេចភ្លាំងទុក​ចោល​ក្នុង​ឡាន។

៣. ដែក​កេះ៖  កុំ​ឃើញ​វា​មាន​រូបរាង​តូច​បែប​នេះ​វា​ក៏​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​មិន​ធម្មតា​ដែរ ពេល​ដែល​វា​ឋិត​នៅ​ក្នុង​ឡាន​ដែល​មាន​កម្ដៅ​ក្តៅ​ខ្លាំង វា​អាច​នឹង​ធ្វើឲ្យ​ឡាន​ផ្ទុះ​បែក​កញ្ចក់​អស់ ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​អគ្គី​ភ័យ​ផង​ដែរ។

៤. ទូរស័ព្ទ​ដៃ៖ ថ្ម​ដែល​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ក៏​ផ្ទុះ​សាហាវ​មិន​ចាញ់ Power Bank ទោះ​បី​ជា​វា​នៅ​ក្នុង ទូរស័ព្ទ​ក៏ដោយ ឲ្យ​តែ​ស្ថិត​នៅ​កន្លែង​ដែល​មាន​កម្ដៅ​ក្តៅ​ខ្លាំង​ដូច​នៅ​ក្នុង​ឡាន​ដែល​យើង​ចត​ចោល​ក្រោម​កម្ដៅ​ថ្ងៃ​នេះ​ឯង។ 

៥. បន្ទះ​ជ័រ​សម្រាប់​ទ្រាប់​របស់​របរ​ផ្សេងៗ៖ បន្ទះ​ជ័រ​នេះ​វា​នឹង​រលាយ ហើយ​ជាប់​ស្អិត​ពេញ​លើ​ធ្នើរ​រថយន្ត ពិបាក​នឹង​លាង​ជម្រះ​ឲ្យ​ស្អាត​ដូច​ដើម​វិញ​ណាស់។


ប្រភព៖ gangbeauty ប្រែ​សម្រួល៖ Khou Sophy