កំហុស​នៃ​ការ​ស្លៀក​ពាក់​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​ទាក់​ទាញ ...

  • 2018-04-25 04:42:49
  • ចំនួនមតិ

ចន្លោះមិនឃើញ

សម្លៀកបំពាក់​នៅ​ពេល​បច្ចុប្បន្ន​កាន់​តែ​មាន​ភាព​ធំ​ទូលាយ​ទៅ គឺ​ថា​មាន​គ្រប់​ម៉ូត​គ្រប់​ម៉ាក​តែ​ម្ដង។ យ៉ាង​ណា​មិញ​មាន​ចំណុច​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​មួយ​ចំនួន ដែល​គួរ​តែ​ពិចារណា​នៅ​ពេល​ដែល​ រក​ខោ​អាវ​ស្លៀកពាក់​ឲ្យ​ស្អាត និង​សាក​សម​ទៅ​នឹង​ដង​ខ្លួន។

  ១. ក្រឡា​សំពត់​

គឺ​ជា​រឿង​មួយ​ដែល​មិត្ត​នារី​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ ដោយ​ក្នុង​រូប​នេះ​យើង​ឃើញ​ថា​នៅ​ពេល​ដែល​ស្លៀក​សំពត់​ដែល​មាន​ក្រឡា​ការ៉ូ ធ្វើ​ឲ្យ​ត្រគៀក​របស់​អ្នក​ធំ​ជាង​ពេល​ដែល​អ្នក​ស្លៀក​សំពត់​ដែល​មាន​ក្រឡា​ឆ្មា​តូច​ៗ។

២. ការ​ជ្រើសរើស​ម៉ូដខោ

ចំពោះ​ខោ​ក៏​ដូច្នេះ​ដែរ គឺ​នៅ​ពេល​​​អ្នក​ជ្រើសរើស​ខោ​ដែល​មាន​ក្រឡា​ច្រើន ជា​ពិសេស​ក្រឡា​បណ្ដោយ ធ្វើ​ឲ្យ​រូបរាង​របស់​អ្នក​មាន​ទំហំ​ធំ​ខុស​ពី​ធម្មតា។

៣.ការ​ជ្រើសរើស​អាវ​ដែល​សមនឹង​ខ្លួន​

អាវ​ដែល​មាន​ម៉ូដ​ច្រើន​ពេក និង​រលុង​ក៏​អាច​​ឲ្យ​ដង​ខ្លួន​របស់​អ្នក​មើល​ទៅ​មាន​មាឌ​ធំ ដូច្នេះ​អ្នក​គួរ​តែ​ជ្រើសរើស​អាវ​សាមញ្ញ និង​រៀង​រឹប​រាង​បន្តិច​ក៏​កាន់​តែ​ល្អ។  

៤.ការ​ជ្រើសរើស​ខោ​ខូ​វ​ប៊​យ​

ការ​ជ្រើសរើស​ខោ​ខូ​វ​ប៊​យ​ក៏​សំខាន់ ព្រោះ​វា​ជា​ខោ​មួយ​ដែល​អ្នក​តែងតែ​ពាក់​ជា​ប្រចាំ ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា​វា​ជួយ​ឲ្យ​រូបរាង​អ្នក​ស្អាត និង​គួរ​ឲ្យ​ទាក់ទាញ។ អ្នក​គួរ​ជ្រើសរើស​ខោ​ដែល​រឹប​រាង​បន្តិច និង​ពណ៌​ក្រម៉ៅ​ដោយ​វា​ជួយ​ឲ្យ​រំលេច​ចេញ​នៅ​រាង​ដ៏​ស្រលូន​របស់​អ្នក។  

៥.ការ​ជ្រើស​រើស​រ៉ូប​

នៅ​ពេល​ដែល​ស្វែង​រក​រ៉ូប អ្នក​គួរ​តែ​ជ្រើស​រើស​រ៉ូប​ដែល​មាន​រាង​ករ​ស្រួច និង​សម​នឹង​ដង​ខ្លួន មិន​រលុង​ពេក ឬ​រឹប​ពេក នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ថ្លៃថ្នូរ គួរ​ឲ្យ​ចាប់​អារម្មណ៍។  


ប្រភព៖ Brightside អត្ថបទ៖ ដេមី