មាន​ធ្លាប់​ទៅ​សាក«ផ្លូវ​លំ​កាហ្វេ»ហើយ​នៅ? បរិយាកាស​មិន​ចាញ់​ហាង​ទេ​ ...

  • 2018-02-23 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

ពេល​បើក Instagram ម្ដងៗ ឃើញ​តែ​គេ​ Post និងcheck-in នៅ​ហាង​កាហ្វេ​ថ្មី​មួយ​មាន​ style ឡើង​ឡួយ​ ចង់​ដឹង​ថា​ហាង​កាហ្វេ​នោះ​ឈ្មោះអី​ទេ ?

គឺ​ឈ្មោះ​ថា«ផ្លូវ​លំ​កាហ្វេ» ដែល​មាន​ការ​តុប​តែង​ឡូយ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ តាម​ពិត​ទៅ​ហាង​នេះ​គឺ ស្ថិត​នៅ​លើ​ផ្លូវ​លំ​ដូច​ឈ្មោះ​អញ្ចឹង​ដែរ មាន​ទំហំ​តូច​ច្រឡឹង​តែម្ដង តែ​បើ​និយាយ​ពី​ការ​តុបតែង និង​រសជាតិ​កាហ្វេ​វិញ គឺ​មិនចាញ់​នឹង​ហាង​កាហ្វេ​ធំ​ៗ​នោះ​ទេ។

អ្វី​ដែល​ពិសេស​ទៀត​នោះ​គឺ កាហ្វេ​មាន​តម្លៃ​ត្រឹម​តែ​៤ ០០០​រៀល​ប៉ុណ្ណោះ ដូច្នេះ​ចាំ​ដល់​ណា​ទៀត?

ទីតំាង៖ #២១៣ ផ្លូវ១៣៩ ខណ្ឌ៧មករា ភ្នំពេញ «ផ្លូវ​លំ​កាហ្វេ»


អត្ថបទ៖ ដេមី