នៅ​ក្នុង​ដំណាក់​កាល​ស្រី​ស្អាត​ តើ​ថាំងចេង​អាច​ឆ្លង​ផុត​ដែរឬទេ​?

  • 2018-02-23 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​បុរាណ​​ចិន​ “ដំណើរ​ផ្សងព្រេង​ទៅ​លោក​ខាង​លិច”  ដែល​មាន​ល្បីល្បាញ​ និង​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​អ្នកទស្សនា​​ មិន​ថា​ជា​ប្រភេទ​រឿង​ភាគ​ ឬ​ក៏​ជា​ប្រភេទ​ខ្សែ​ភាពយន្ត​ខ្លី​នោះ​ទេ​។ ប៉ុន្តែ​សម្រាប់​ក្នុង​ឆ្នាំ​ថ្មី ២០១៨​​នេះ​ ក៏​នឹង​មាន​ភាព​យន្ត​ខ្នាត​ធំ​ រឿង​​ ​"ស្ដេច​ស្វា​ស៊ុនអ៊ូខុង វគ្គ​ ៣” ដែល​ដក់​ស្រង់​ចេញ​ពី​ឈុត​ឆាក​ខ្លះ​នៃ​សាច់​រឿង​ទាំង​មូល​ នៅ​ត្រង់​ វគ្គ​​ នគរ​ស្រី​លវោ ។ក្រៅ​ពី​តួ​អង្គ​ស្ដេច​ស្វា​ ស៊ុន​អូខុង​ អ្នក​តាមដាន​រឿង​នេះ​ ក៏​ចាប់​អារម្មណ៍​ជានិច្ច​ដែរ​ពី​តួ​អង្គ​ដ៏​សំខាន់​មួយ​ទៀត​ គឺ​ ថាំងចេង។ តែ​នៅ​ក្នុង​ភាគ​នេះ​តើ​ថាំង​ចេង​អាច​ឆ្លង​ផុត​ដំណាល់​ស្រី​ស្អាត​ដែល​ជា​រាជនី​ដ៏​ស្រស់​ស្អាត​បាន​ដែល​ឬទេ? ហើយ​រវាង​សេចក្ដី​ ស្នេហា និង​ការ​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ដើម្បី​​ជួយ​សង្គ្រោះ​សត្វ តើ ​លោក​សង្ឃ​ថាំង​ចេង នឹង​ជ្រើស​រើស​យក​មួយ​ណា​?

នៅ​ក្នុង​រឿង​នេះ​ នឹង​ធ្វើ​អ្នក​ទស្សនា​គ្រប់​គ្នា​សើច​ក្អាកក្អាយ​ជា​មិន​ខាន​ជាមួយ​ភាព​កំប្លុក​កំប្លែង​របស់​កូន​សិស្ស​ទាំង​បី​ជាពិសេស​នោះ​គឺ​ ជ្រូក​ប៉ាចេ ដែល​មាន​ទោសធ្ងន់​គុណនឹង​២ ក៏​ព្រោះ​តែ​ជា​បុរស​មុខយ៉ាប់​ជាង​គេ​។

ហើយ​ប្រសិន​បើ​ចង់​យល់​ពី​ស្នេហា​ពិត​លើ​លោក​នេះ​យ៉ាង​ណា​នោះ​ កុំ​ភ្លេច​មក​ទស្សនា រឿង​ស្តេច​ស្វា ស៊ុន អ៊ូខុង វគ្គ នគរ​ស្រីលវោ ។ ដែល​នឹង​ចាប់​បញ្ចាំង​ នៅ​ថ្ងៃ​ទី២៣ កុម្ភៈ ឆ្នាំ​២០១៨​ នេះ​ នៅ​គ្រប់​រោង​កុង​ទាំង​អស់​។​ ​​​

​​​


អត្ថបទ៖ chanvutha yin