ការ​ថែ​រក្សា​ស្បែក​មុខ​ឆាប់​ឡើង​ខ្លាញ់​

  • 2018-02-28 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែក​មុខ​សំបូរ​ខ្លាញ់​ពី​ធម្មជាតិ​គឺ​ប្រៀប​ដូច​ជា​សមរភូមិ​មួយ​ដែល​គ្មាន​ថ្ងៃ​ចប់​អញ្ចឹង​។​ ពេល​ងើប​ពី​គេង​ព្រឹក​ឡើង​និង​ពេល​រសៀល​អី​នឹង, មាន​តែ​អ្នក​មាន​ស្បែក​មុខ​បែប​នេះ​ទេ​ទើប​យល់​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​យើង​នៅ​តែ​មាន​វិធី​ងាយ​ៗ​ដែល​យើង​អាច​ថែ​រក្សា​ស្បែក​មុខ​ដែល​ឆាប់​ឡើង​ខ្លាញ់​បាន​ដែរ។​

១. ការ​លាង​សម្អាត​មុខ​ជា​ប្រចាំ: សារជាតិ​ដែល​កកើត​នៅ​លើ​ស្បែក​មុខ​គ្រប់​វិនាទី​នោះ​មាន​អត្ថប្រយោជន៍​របស់​វា​ដែល​មាន​តួនាទី​ផ្ដល់​សំណើម​កុំ​ឱ្យ​ជ្រួញ​ និង​ធ្វើ​ឱ្យ​ស្បែក​មុខ​មាន​ភាព​ភ្លឺ​រលង​។​ តែ​ពេល​​ខ្លាញ់​ឡើង​ច្រើន​ពេក​វា​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​គ្មាន​ផាសុកភាព​លើ​មុខ​, ​ណាមួយ​វា​មើល​ទៅ​សុទ្ធ​តែ​ខ្លាញ់​តែ​ម្ដង។ អញ្ចឹង​ការ​លាង​សម្អាត​មុខ​មួយ​ថ្ងៃ​២​ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​អនាម័យ​លើ​ស្បែក​មុខ​និង​សម្អាត​ជាតិ​ខ្លាញ់​ពី​រន្ធញើស​។​

២. Mattifying Moisturizer: មិន​មែន​ថា​ស្បែក​មុខ​មាន​ខ្លាញ់​ហើយ​អ្នក​មិន​ចាំ​បាច់​ប្រើ​ Moisturizer នោះ​ទេ​។​ អ្នក​អាច​ប្រើ​បាន​តែ​ចំពោះ​ប្រភេទ Moisturizer ស្ងួត​​។ ព្រោះ​វា​នឹង​ជួយ​ទប់​ជាតិ​ខ្លាញ់​និង​រក្សា​ស្បែក​មុខ​ឱ្យ​ស្រស់​ថ្លា។​

៣. ការ​សម្អាត​រន្ធញើស​និង​ជម្រុះ​កោសិកា​ចាស់​ៗ​: ​Scrub នឹង​ធ្វើ​ការងារ​ទាំង​ពីរ​នេះ​ជូន​អ្នក​។ តែ​មិន​មែន​ប្រើ​​ Scrub​ អំបិល​ដុះ​ខ្លួន​នោះ​ទេ​គឺ​អ្នក​ត្រូវ​ប្រើ​ Scrub ​សម្រាប់​ស្បែក​មុខ​។​ ការ​ប្រើ​​ Scrub ​ពីរ​ដង​ក្នុង​​១​សប្ដាហ៍​​ជា​វិធី​ល្អ​ក្នុង​ការ​ផ្ដល់​ជាតិ​វីតាមីន​និង​រ៉ែ​ដល់​ស្បែក​មុខ​និង​សម្អាត​កោសិកា​ចាស់​​បន្សល់​ភាព​តឹង​រលោង​លើ​ស្បែក​មុខ។​​​​​​


អត្ថបទ៖ Sin Sovannleakhena