កុំភ្លេច​ទាំង​ ៥ កន្លែង​នេះពេល​ទៅ​លេង​នៅ​ថៃ​ ! ចូល​ហើយ​មិន​ចង់​ចេញ​វិញ​សោះ​ហ្មង!!

  • 2018-02-28 11:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រៅ​ពី​ល្បី​ពី​ម្ហូប​អាហារ​ដ៏​សម្បូរ​បែប​នៅ​តាម​ផ្លូវ​ឃើញ​ទប់​ចិត្ត​មិន​បាន​ហើយ សម្រាប់​ប្រទេស​ថៃ​ក៏​សម្បូរ​ទៅ​ដោយ​ហាង​កាហ្វេ​ដែល​មាន​ការ​រចនា​ស្រស់​ស្អាត ​បរិយាកាស​ល្អ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទាំង​ក្នុង​ស្រុក ​នឹង​ក្រៅ​ស្រុក​ចាប់​អារម្មណ៍​គ្រប់ៗគ្នា បាន​ទៅ​ម្ដង​ហើយ​ចង់​ទៅ​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​ហាង​ស្អាតៗ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​៥​កន្លែង​ដែរ​សប្បាយ​ដើរ​យើង​ខ្ញុំ​លើក​យក​មក​បង្ហាញ​ជូន​ប្រិយ​មិត្ត​ទាំង​អស់​គ្នា​ឲ្យ​បាន​ស្គាល់ ពេល​បាន​ទៅ​ដល់​ថៃ កុំ​ភ្លេច​ទៅ​សាក​មើល​ណា៎!! ជាពិសេស​នោះ​គឺ​កុំ​ភ្លេច! ​ថត​រូប​ឲ្យ​បាន​ច្រើន​ៗ​អ្ហា៎៖

១.​ AUDREY CAFE & BISTRO

AUDREY មាន​មុខ​ម្ហូប​ជា​ច្រើន​ប្រភេទ សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក​និង ភ្ញៀវ​បរទេស ព្រម​ទាំង​មាន​បង្អែម​ស្អាតៗ និង​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ផង​ដែរ។

ចាប់​បើក​ពី​ម៉ោង៖ ១១ព្រឹក - ១០យប់

អាសយដ្ឋាន៖ ១៣៦/៣ Thonglor Soi, ១១ Vaddhana, Sukhumvit ៥៥, Bangkok ១,ប្រទេសថៃ

២.​ THE NEVER ENDING SUMMER

ពី​ឃ្លាំង​ដែល​នៅ​ជាប់​និង​មាត់​ទន្លេ ប្រែ​ក្លាយ​ទៅ​ជា​ភោជនីយដ្ឋាន​ដ៏​ស្រស់​ស្អាត​ដែល​មាន​ឈ្មោះ​ថា  «THE NEVER ENDING SUMMER» ដែល​មាន​បម្រើ​ជូន​នូវ​មុខ​ម្ហូប​បែប​ថៃ​ជា​ច្រើន​មុខ ឃើញ​គួរ​ឲ្យ​ចង់​ញ៉ាំ​តែ​ម្ដង។

ចាប់​បើក​ពី​ម៉ោង៖ ១១ព្រឹក - ១១យប់

អាសយដ្ឋាន៖ ៤១/៥ Charoen Nakorn, Khlong San, ទីក្រុង​បាងកក​

៣.​ THE GARDEN OF DINSOR SUMMER

នៅ​ទីនេះ លោក​អ្នក​អាច​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​បណ្ដើរ​គយគន់​ទេសភាព​រុក្ខជាតិ​ខៀវខ្ចី ព្រម​ទាំង​សកម្មភាព​សត្វ​ក្ងាន​ដែល​កំពុង​ហែល​ទឹក​នៅ​ក្នុង​ស្រះ ពិត​ជា​ប្លែក​មែន​ទែន។

ចាប់​បើក​ពី​ម៉ោង៖ ៨ព្រឹក - ១១យប់

អាសយដ្ឋាន៖ ១២១៧/២ between Sukhumvit soi, ៥៩ និង៦១Klongtan-nue, Wattana, ទីក្រុងបាងកក

៤.​ THE COMMONS

THE COMMONS ជា​ភោជនីយដ្ឋាន​ដ៏​ធំ ហើយ​ល្បី​ល្បាញ​ប្រចាំ​នៅ​តំបន់ Thonglor ព្រោះ​នៅ​ក្នុង ភោជនីយដ្ឋាន​ដ៏​នេះ​មាន​ហាង​លក់​ម្ហូប​អាហារ​ និង​ហាង​កាហ្វេ​តូច​ៗ​ជា​ច្រើនមុខ និង​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា​ផង​ដែរ ដែល​រួម​មាន​ដល់​ទៅ​ ២៨​ហាង​ឯណោះ។

អាសយដ្ឋាន៖ Soi Thong Lo ១៧, Khlong Tan Nuea ,Watthana,ទីក្រុង​បាងកក

៥.​ FACTORY COFFEE

FACTORY COFFEE ជា​ហាង​កាហ្វេ​ដ៏​ពេញ​និយម​ជាង​គេ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​មាន​ទី​តាំង​នៅ​ម្ដុំ ស្ថានីយ Phaya Thai BTS។ FACTORY មាន​ផ្ដល់​ជូន​នូវ កាហ្វេ​ និង​នំ​ដុត​ដែល​មាន​រសជាតិ​​ឈ្ងុយ​ឆ្ងាញ់ សម្រាប់​អតិថិជន​ទាំង​ជិត​ទាំង​ឆ្ងាយ។

ចាប់​បើក​ពី​ម៉ោង៖ ១១ព្រឹក - ១០យប់

អាសយដ្ឋាន៖ ៣៥/១៨ Phayathai Rd, Phaya Thai, ទីក្រុង​បាងកក


ប្រភព៖ ladyironchef ប្រែ​សម្រួល៖ Khou Sophy