តាំង​ពិព័រណ៍​ប្រព័ន្ធ​អប់​រំ​របស់​ប្រទេស​ជប៉ុន សម្រាប់​អ្នក​ដែល​ចង់ទៅ​សិក្សា​នៅ​ទីនោះ​!!!

  • 2018-03-02 09:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​តាំង​ពិព័រណ៍ ប្រព័ន្ធអប់រំ​ នេះ​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​ដល់​អ្នក​ដែល​ទៅ​​សិក្សា​នៅ​ប្រទេស​ជប៉ុន​ដោយ​ អ្នក​អាច​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​សាលា​ដែល​មក​ពី​ជប៉ុន​ក៏​ដូច​ជា​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា។ សាលាចំនួន 8 រួមមានសាលាភាសាជប៉ុន វិទ្យាល័យ និង សាកលវិទ្យាល័យ ដែលមកពីប្រទេស​ជប៉ុន នឹងមកចូលរួម ព្រមទាំងមានតាំងស្តង់ពិព័រណ៍ ។ និស្សិតដែលធ្លាប់បានសិក្សានៅប្រទេសជប៉ុននឹងចែករំលែកពិបទពិសោធន៍របស់ពួកគេ។ ហើយ​សម្រាប់​ស្ថានទូតជប៉ុននៅកម្ពុជាក៏​នឹង​មាន​ធ្វើបទបង្ហាញពន្យល់ពីការទទួល អាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន​​ និង ការប្រកួតប្រជែងលើការឆ្លើយសំណួរដែលបេក្ខជនអាចឈ្នះរង្វាន់ដ៏អស្ចារ្យពីការចាប់រង្វាន់ទៀតផង។

កាលបរិច្ឆេទ និង ពេលវេលា : ថ្ងៃទី១១ ខែ មិនា (ម៉ោង 9am – 5pm) ទីតាំង : បន្ទប់ អង្គរគីហ្សូណា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ចូលរួមដោយសេរី ជាមួយនឹងអាហារសម្រន់​ទៀត​ផង​!

សម្រាប់​ព័ត៌មានបន្ថែមសូមចូលទៅកាន់ Japan Education Fair


អត្ថបទ៖ Sey