គាំទ្រ​កុន​ខ្មែរ​ចូល​រួម​កម្មវិធី Afterwork + International Film Festival

  • 2018-03-01 02:03:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន Institut Francais du Cambodge ​បាន​សហករណ៍​គ្នា​ជាមួយ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​នឹង​ចាក់​បញ្ចាំង​កុន​ចំនួន​២​ដែល​ផលិត​និង​ដឹក​នាំ​ដោយ​កូន​ខ្មែរ។ អ្នក​ទាំង​អស់​គ្នា​អាច​ ចូល​រួម​បាន​ដោយ​សេរី នៅ​វិទ្យាស្ថាន Institut Francais du Cambodge ថ្ងៃទី ៧ ខែ មីនា វេលា​ម៉ោង ៧ ដល់ ៩យប់សូម​បញ្ជាក់​ចំនួន​កៅអី​មាន​កំណត់!

1.ជំនាន់ដំបូង៖ ការចងចាំអំពីកម្ពុជា

ដោយ ខេមរា ប៉ុល និង អាប្រាហាំ ប៉ុល

អូទ្រីស/ ២០១៧/ ៥០នាទី

រឿងនេះផ្អែកទៅលើការនិយាយដោយផ្ទាល់របស់មនុស្ស៥នាក់ដែលត្រូវបានបង្ខំឲ្យជម្លៀសចេញពីរបបខ្មែរក្រហម និង ទៅរស់នៅក្នុងប្រទេសអូទ្រីស។

2.ជីវិតគឺបែបនេះ

ដោយ អ៊ីសៃអា តួ

ញូហ្សឺឡែន /២០១៧ /១២នាទី

យុវជនវ័យក្មេងជនជាតិញូហ្សឺឡែនម្នាក់មិនសូវដឹងរឿងរបស់ឪពុកខ្លួននោះទេ បើទោះជាពួកគេរស់នៅជាមួយគ្នាជាង២៥ឆ្នាំមកហើយក៏ដោយ។ អ៊ីសៃអា សម្រេចចិត្តផលិតវីដេអូអំពីឪពុករបស់ខ្លួន ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម ដោយសង្ឃឹមថានឹងអាចធ្វើឲ្យពួកគេទាំងពីរនាក់យល់ពីគ្នា។ តាមរយៈការប្រើប្រាស់គំនូរជីវចល អ្នកទាំងពីរធ្វើការជាមួយគ្នាដើម្បីបង្ហាញពីរឿងរ៉ាវភៀសខ្លួនរបស់ហួត។

សម្រាប់​ព័ត៌មានបន្ថែមសូមចូលទៅកាន់ Afterwork + International Film Festival


អត្ថបទ៖ Sey