ដំណើរកម្សាន្តទៅកាន់ ដែនដីបេតិកភណ្ឌពិភពលោក «ប្រាសាទសំបូរព្រៃគុហ៍»
- 2018-02-28 08:50:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណើរកម្សាន្តទៅកាន់ ដែនដីបេតិកភណ្ឌពិភពលោក «ប្រាសាទសំបូរព្រៃគុហ៍»
ចន្លោះមិនឃើញ
ដើម្បីអបអរទិវា សិទ្ធិនារីអន្តរជាតិពីក្រុមហ៊ុនទេសចរ គីម សេង បានរៀបចំនូវដំណើរកម្សាន្តដ៏រីករាយទៅកាន់ខេត្តកំពង់ធំ "ដែនដីបេតិកភណ្ឌពិភពលោកប្រាសាទសំបូរព្រៃគុហ៍" ដែលមានតម្លៃត្រឹមតែ២០ដុល្លារម្នាក់តែប៉ុណ្ណោះ។
ដំណើរកម្សាន្តនេះនឹងចេញដំណើរថ្ងៃទី ៨មិនា ២០១៨ វេលាម៉ោង ៥ព្រឹកទៅទស្សនារមណីយដ្ឋានធំៗប្រចាំខេត្តកំពង់ធំ និងថតរូបស្អាតៗនៅទីនោះមានដូចជា៖
១. ភ្នំសន្ទុក
២. ថតរូបនៅរូបសំណាក់ដំរីជាន់ខ្លា តោ ឈរ ដើមច្រឹង
៣. ស្ពានស្ទឹងសែន
៤. ប្រាសាទសំបូរព្រៃគុហ៍ ដែលទើបតែចូលជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៨កក្កដា ២០១៧ ថ្មីៗនេះ
៥. រមណីយដ្ឋានធម្មជាតិ បឹងព្រៃប្រស់។
ដំណើរកម្សាន្តរួមមាន៖
១. មគ្គទេសក៍ទេសចរជំនាញ រាយរាប់ប្រាប់ពីប្រវត្តិសាស្ត្រនៃរមណីយដ្ឋាននីមួយៗ
២. អាហារ ២ពេល (ព្រឹក និងថ្ងៃត្រង់), ទឹកសុទ្ធ២ដប, ភេសជ្ជៈ១កំប៉ុង
៣. រថយន្តក្រុងដែលមានម៉ាស៊ីនត្រជាក់ និងបរិក្ខារស្អាតមានអនាម័យ
៤. អ្នកថតរូបជំនាញ សម្រាប់ជួយថតរូបស្អាតៗជូនលោកអ្នកតាមសប្បាយ។
ប្រភព៖ facebook ប្រែសម្រួល៖ Khou Sophy