ចង់រកកន្លែងស្ងប់ស្ងាត់ស្រួលជជែកគ្នាឬធ្វើការ​ងារសាលា​ល្អអត់?

  • 2018-03-02 05:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

បច្ចុប្បន្ន​​យើង​ឃើញ​ហើយ​ថា​មាន​ហាង​កាហ្វេ​ជា​ច្រើន​មែន​ទែន​ មិន​ថា​ជា​ហាង​កាហ្វេ​តាម​ផ្លូវ​​​ ក៏​មាន​ការ​រចនា​យ៉ាង​ទាក់​ទាញ ប្លែក​ៗ​ពី​គ្នា​។ ក៏​ដូច​ជា​ហាង​កាហ្វេ​នេះ​ជាដើម​ Meridiem Coffee Bar គឺ​ជា​ហាង​កាហ្វេ​មួយ ដែល​មាន​ភាព​ទាក់​ទាញ​យ៉ាង​ពិត​ប្រាកដ ដោយ​គ្រាន់​តែ​ផូស​រូប២ ៣ សន្លឹក​ចូល​ក្នុង Instagram story ភ្លាម ក៏​មាន​អ្នក​តាម​សួរ​ជា​រឿយ​ៗ​ទៅ​ហើយ។​

ហាង​នេះ​មាន​ទំហំ​តូច​ល្មម ដែល​នំា​មក​នូវ​ភាព​ស្ងប់​ស្ងាត់ សម្រាប់​ការ​ធ្វើ​ការងារ​ផ្សេងៗ យ៉ាង​ស្ងប់​ចិត្ត និង​មាន​ការ​តុបតែង​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ទៅ​ហើយ មាន​ចិត្ត​ចង់​ទៅ​ទៀត។

មិន​តែ​ប៉ុណ្ណោះ​បុគ្គលិក​នៅ​ទី​នោះ ក៏​មាន​ភាព​រួសរាយ​រាក់​ទាក់ និង​ឆុង​កាហ្វេ​បាន​ឈ្ងុយ​ឆ្ងាញ់​ល្អ​ទៀត​ផង ដូច្នេះ​ហើយ​បើ​មិន​បាន​សាក​ម្ដង​នឹង​គេ ប្រាកដ​ជា​ស្ដាយ​ក្រោយ​មិន​ខាន​ឡើយ។

  ទី​តាំង៖​ កាច់ជ្រុងផ្លូវលេខ៤៩ និង១៣៦ ម្ដុំ​ផ្សារ​តាប៉ាង ភ្នំពេញ។ Meridiem Coffee Bar  


អត្ថបទ៖ ដេមី