​គួរ​តែ​ផ្លាស់​ប្ដូរ​ទម្លាប់​ទាំង​នេះ បើ​មិន​ចង់​ឲ្យ​ទម្ងន់​ឡើង​រហូត​នោះ

  • 2018-03-06 04:08:13
  • ចំនួនមតិ

ចន្លោះមិនឃើញ

មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ទម្ងន់​របស់​អ្នក​ឡើង​ ដោយ​អ្នក​មិន​បាន​ដឹង​ ហើយ​ពេល​ខ្លះ​អ្នក​ប្រឹង​រក​វិធី​ជា​ច្រើន​ដើម្បី​កម្ចាត់​ភាព​ធាត់​ទាំង​នោះ​ចេញ​ពី​ខ្លួន​។ ដើម្បី​ឲ្យ​ការ​បញ្ចុះ​ទម្ងន់​ អ្នក​​ត្រូវ​លះ​បង់​ទម្លាប់​អាក្រក់​ចោល​ខ្លះ​ ហើយ​ចាប់​ផ្ដើម​របៀប​រស់​នៅ​ដែល​មាន​សុខភាព​ល្អ ដូច​ជា​ការ​របប​នៃ​ការ​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ និង​លំហាត់​ប្រាណ​ទៀង​ទាត់។ របប​នៃ​ការ​ញ៉ាំ​អាហារ​ក៏​ជា​កត្តា​ដែល​ជួយ​អ្នក​អាច​រក្សា​រាងកាយ​​ដែល​អ្នក​បាន​ បាន​ដែរ​។ នៅ​ខាង​ក្រោម​នេះ​ អ្នក​នឹង​ឃើញ​នូវ​វិធី​ដ៏​ងាយ​ស្រួល​ក្នុង​ការ​សម្រក​ទម្ងន់​ ហើយ​អ្នក​​​គ្រាន់​តែ​ត្រូវ​ធ្វើ​តាម​ ឲ្យ​បាន​ទៀងទាត់​តែ​ប៉ុណ្ណោះ​៖

១. ​ញ៉ាំ​អាហារ​​សុខភាព

អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ធម្មជាតិ​ដែល​មាន​សុខភាព​ល្អ​ដូច​ជា​ ផ្លែ​ឈើ​ បន្លែ បៃតង ​​សាច់​ទឹកដោះគោ​ និង​ ស៊ុត ហើយ​គួរតែ​ជៀសវាង​ ឲ្យ​បាន​ប្រភេទ​អាហារ​ fast food ​ស្រា​ ​កាហ្វេ​និង​ បង្អែម។ មាន​តែ​វិធី​នេះ​ទេ​ដែល​អ្នក​អាច​លាង​សម្អាត​រាង​កាយ​របស់​អ្នក​និង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​បាន​ល្អ​ ។

២.ផឹក​ទឹក​ឱ្យ​បាន​ច្រើន

​ ដូច​ដែល​យើង​ដឹង​ថា​ទឹក​មាន​សារៈសំខាន់​ចំពោះ​រូបកាយ​យើង ហើយ​ទឹក​ក៏​មាន​តួនាទី ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​ ដូច​នេះ​អ្នក​គួរ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន​ ជាពិសេស​ប្រសិន​បើ​អ្នក​ធ្វើ​លំហាត់​ប្រាណ​។ ក្រុម​អ្នក​ជំនាញ​បាន​ណែនាំ​ឱ្យ​ផឹក​ ៨​ កែវ​ក្នុង​មួយ​ថ្ងៃ។

៣. ជៀសវាង​ការ​ទុក​ឲ្យ​ឃ្លាន​ខ្លាំង

​ជៀស​វាង​បង្អត់​អាហារ​ខ្លួន​ឯង​ ឬ​ក៏​ទុក​ឲ្យ​ខ្លួន​ឯង​ឃ្លាន​ខ្លាំង​ក្នុង​រយៈពេល​យូរ​ វា​មិន​អាច​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​នោះ​ទេ​ ហើយ​ការ​ធ្វើ​បែបនេះ​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​របស់​យើង​ទៀត​។

៤. កុំ​រំលង​អាហារ​ពេល​ព្រឹក

យើង​ទាំង​អស់​គ្នា​ដឹង​ថា​​អាហារ​ពេល​ព្រឹក​គឺ​ជា​អាហារ​សំខាន់​បំផុត​សម្រាប់​ផ្ដល់​ថាមពល​ពេញ​មួយ​ថ្ងៃ។ ប្រសិន​បើ​អ្នក​​មិន​បាន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ច្រើន​ ឬ​លើស​ចំនួន​នៅ​ពេល​ថ្ងៃ។​

៥. បន្ថែម​សារជាតិ​ប្រូតេអ៊ីន​

​ សារជាតិ​ប្រូតេអ៊ីន​ក៏​សំខាន់​ណាស់​សម្រាប់​សុខភាព​ដែរ​ ដូច​នេះ​អ្នក​គួរ​តែ​រៀប​ចំ​អាហារ​ពេល​ព្រឹក​និង​អាហារ​ថ្ងៃ​ត្រង់​របស់​អ្នក​ជាមួយ​នឹង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ហើយ​វា​នឹង​ជួយ​អ្នក​បញ្ចុះ​ទម្ងន់​និង​រក្សា​សុខភាព​របស់​អ្នក។

៦. កាត់​បន្ថយ​ភាព​ស្រ្តេស​

នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ ស្រ្តេស​ ឬ​ក៏​ធុញថប់​នោះ​ អ្នក​ប្រាកដ​​ជា​មាន​អារម្មណ៍​ថា​ឃ្លាន​គ្រប់​ពេល​ ហើយ​ក៏​ធ្វើ​អ្នក​មិន​អាច​គ្រប់​គ្រង់​ទៅ​ការ​ញ៉ាំ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យទម្ងន់​អ្នក​ឡើង​ដោយ​មិន​ដឹង​ខ្លួន​។​

៧. រក​ពេល​វេលា​សម្រាប់​​គេង​ឲ្យ​ត្រឹមត្រូវ

រាង​កាយ​របស់​អ្នក​ត្រូវ​ការ​គេង​ដើម្បី​បន្ថយ​ភាព​តាន​តឹង​សម្រាក​សាច់​ដុំ​និង​ដុត​កាឡូរី។ ព្យាយាម​ដេក​យ៉ាង​ហោច​ណាស់ ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ការ​គេង​នឹង​ធ្វើ​ឲ្យ​​រាង​កាយ​របស់​អ្នក​មាន​សុខភាព​ល្អ​និង​ជួយ​សម្រួល​ដល់​ការ​សម្រក​ទម្ងន់ផងដែរ​។​ ​​

​​

​​​​​


ប្រភព៖ gofit-stayfit ប្រែ​សម្រួល៖ chanvutha yin