កម្មវិធីរូបថតដំបូងៗនៅកម្ពុជា Early Photography in Cambodia
- 2018-03-06 03:25:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីរូបថតដំបូងៗនៅកម្ពុជា Early Photography in Cambodia
ចន្លោះមិនឃើញ
ចង់ឃើញរូបថតអង្គរវត្តដំបូងៗទេ? ចង់ដឹងថាពីមុនប្រទេសកម្ពុជាយើងមានសភាពបែបណាទេ? អាចចូលរួមកម្មវិធីរូបថតដំបួងៗនៅកម្ពុជាបានដោយសេរីនៅ ថ្ងៃសុក្រ ទី៩ ខែមីនា ម៉ោង ៥៣០ ដល់ ៧ ល្ងាច នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាសាខាខាងត្បូងវិមានឯករាជ្យ អគារលេខ ១៨៤ មហាវិថីព្រះនរោត្តម សាលSrey Dim (ជាន់ទី៤) ។ បាឋកថានេះ សិក្សាអំពីរូបថតដំបូងៗដែលបានថតនៅកម្ពុជា ។ អ្នកថតរូបដំបូងៗនៅកម្ពុជា នាពាក់កណ្តាលសតវត្សទី ១៩ គឺមានជនជាតិបរទេសមួយចំនួន មកពីសាយហ្គននិងកន្លែងផ្សេងៗទៀត ហើយក៏មានអ្នកថតរូបកំសាន្តក្នុងស្រុកមួយចំនួនផងដែរ តែគេមិនមែនជាអ្នកថតរូបអាជីពនោះទេ ។
អ្នកថតរូបជនជាតិស្កុតឡេន លោក John Thomson បានមកទស្សនាប្រាសាទអង្គរវត្តនៅដើមឆ្នាំ ១៨៦៦ និងបានថតផ្តិតយករូបភាពដំបូងគេនៅទីនោះ ។ បួនខែក្រោយមក លោក Emile Gsell ត្រូវបានតំណាងអាណាព្យាបាលបារាំងប្រចាំនៅកម្ពុជា លោក Ernest Doudart de Lagree អញ្ជើញគាត់ពីសាយហ្គនដើម្បីមកថតរូបអង្គរវត្ត ។ ពេលនោះ គឺកំពុងចំពេលមានជម្លោះស្តីពី «ម្ចាស់» របស់អង្គរ រវាងភាគី កម្ពុជា សៀម និង បារាំង ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ រូបថតដំបូងៗនៅកម្ពុជា Early Photography in Cambodia
អត្ថបទ៖ Sey