តើ​ការ​ប្រើប្រាស់​ទូរសព្ទ​ ឬ​ក៏​ កុំព្យូទ័រ​មុន​ពេល​គេង​នឹង​មាន​ផល​​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ដំណេក​អ្នក?

  • 2018-03-07 13:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទូរសព្ទ​ដៃ​ ស្មាត​ហ្វូន​(Smartphone)​បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​ចាំ​បាច់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ពោល​គឺ​ទូរសព្ទ​ដៃ​មិន​ឃ្លាត​ពី​ខ្លួន។ អ្នក​រាល់​គ្នា​តែង​តែ​ឆែក​ទូរសព្ទ​សឹង​តែ​គ្រប់​ពេល​ក្នុង​មួយ​ថ្ងៃ។ ហើយ​មនុស្ស​ជា​ច្រើន​ក៏​បាន​ដឹង​ហើយ​ដែរ​ថា​ទម្លាប់​បែប​នេះ​គឺ​ជះ​ឥទ្ធិពល​ដល់​កត្តា​សុខភាព​ជា​ខ្លាំង។

តើ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ដែរ​ឬ​ទេ​ថា​អ្នក​មិន​អាច​គេង​លក់​ស្រួល​ក្រោយ​ពេល​ចំណាយ​ពេល​ប៉ុន្មាន​ម៉ោង​ក្នុង​ការ​មើល​ទូរសព្ទ ឬ​មួយ​ក៏​អ្នក​មិន​មាន​អារម្មណ៍​ថា​ងងុយ​គេង​សោះ​នៅ​ពេល​ដែល​អ្នក​មើល​ទូរសព្ទ ឬ​ក៏​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ទៀត?

ហេតុ​នេះ​ហើយ​យើង​នឹង​ធ្វើ​ការ​ពន្យល់​អ្នក​ថា​មូលហេតុ​នោះ​ជា​អ្វី។

    -ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​​​រំញោច​ប្រសាទ

ផល​ប៉ះ​ពាល់​ដ៏​សាមញ្ញ​មួយ​នៃ​ការ​ដែល​មើល​អេក្រង់​ពន្លឺ​ភ្លឺ​នៅ​មុន​ពេល​ចូល​គេង​នោះ​គឺ​វា​ធ្វើ​​ឲ្យ​អ្នក​មិន​នឿយហត់​គ្រប់​គ្រាន់​រហូត​ដល់​គេង​លក់​នោះ​ទេ​។ ធ្លាប់​ចាប់​អារម្មណ៍​ទេ​ពេល​ដែល​អ្នក​លេង​ហ្គេម លេង​Facebook ឬ​ក៏​មើល​រឿង​ភាគ​ដល់​ដាច់​យប់​តែ​នៅ​តែ​មិន​ងងុយ​គេង​?

 

-អ័រម៉ូន

ក្នុង​រាងកាយ​យើង​មាន​អ័រម៉ូន​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គេង​និង​ក្រោក​របស់​យើង​ដូច​ជា អ័រម៉ូន​ ខូធីសូល(Cortisol) មាន​តួនាទី​ក្នុង​ការ​ដាស់​រាងកាយ​យើង​ឲ្យ​ភ្ញាក់ ចំណែក​ឯ​អ័រម៉ូន មេឡាតូនីន (Melatonin) មាន​តួនាទី​ធ្វើ​ឲ្យ​យើង​ងងុយ​គេង។

ហេតុ​នេះ​ហើយ​នៅ​ពេល​ដែល​អ្នក​មើល​អេក្រង់​ពន្លឺ​ភ្លឺ​ទាំង​នោះ វា​ធ្វើ​ឲ្យ​ក្រពេញ​របស់​អ្នក​បញ្ចេញ​អ័រម៉ូនខូធីសូល ច្រើន​ជាង​ អ័រម៉ូនមេឡាតូនីន ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ងងុយ​គេ ហើយ​បើ​អ្នក​ធ្វើ​បន្ត​បែប​នេះ​រាល់​ថ្ងៃ​នោះ អបអរសាទរ អ្នក​​ធ្វើ​ឲ្យ​នាឡិកា​ក្នុង​ខ្លួន​អ្នក​ដើរ​ខុស​គន្លង​ហើយ ពោល​គឺ​អ្នក​នឹង​ស្វាង​នៅ​ពេល​យប់ និង ងងុយ​គេង​នៅ​ពេល​ព្រឹក​វិញ​។

   

ហេតុ​នេះ​ហើយ​វិធី​ល្អ​ក្នុង​​ការ​ពារ​នោះ​ ត្រូវ​ជៀសវាង​ការ​មើល​អេក្រង់​ពន្លឺភ្លឺ​នៅ​មុន​ពេល​ចូល​គេង ឬ​មួយ​ក៏​ការ​បន្ថយ​ពន្លឺ​មក​ទាប ឬ​មួយ​ក៏​ប្រើប្រាស់​កម្ម​វិធី​ជំនួយ​ពន្លឺ​ដូច​ជា ​Blue Light Filtering Apps ។  


ប្រភព៖ ScienceABC អត្ថបទ៖​ សោភា