ច្នៃ​ប្រឌិត​កាដូ​ពិសេស​ៗ ទុក​ជូន​នារីៗ​ពេល​ដាច់​លុយ

  • 2018-03-07 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ជួប​ទេ ពេល​ខ្លះ​ចាយ​លុយ​ភ្លេច​គិត​ក៏​​ដាច់​លុយ​មុន​ដល់​ថ្ងៃ​ពិសេស​ៗ​ដែល​ត្រូវ​ជូន​អំណោយ​ដល់​មនុស្ស​សំខាន់​?​ តែ​បើ​បាន​អាន​អត្ថបទ​នេះ​ហើយ ធានា​ថា​នឹង​លែង​ជា​បញ្ហា ព្រោះ​ថ្ងៃ​នេះ​Sabay Der​ នឹង​បង្ហាញ​ក្បាច់​ពិសេសៗ​ក្នុង​ការ​ធ្វើ​កាដូ​ដោយ​ខ្លួន​ឯង​​ងាយ​ៗ ហើយ​​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ច្រើន​ទៀត​ ។

១. សរសេរ​សារ​លើ​ក្រដាស​​តូច​ៗ​ហើយ​បត់​ដាក់​ក្រឡ ឬ​កែវ​​

អ្នក​អាច​សរសេរ​ជា​សារ​ផ្អែម​ល្ហែម​ ឬ​សរសេរ​ពី​មូល​ហេតុ​ដែល​ធ្វើ​អោយ​អ្នក​ស្រលាញ់​នាង​ជា​ដើម។

២. បង្កើត​ជា​គូប៉ុង​សម្រាប់​ដៃ​គូរ​

អ្នក​​អាច​បង្កើត​ជា​គូប៉ុង​​ដែល​នាង​អាច​ប្រើ​នៅ​ថ្ងៃ​ក្រោយ ដូច​ជា​គូប៉ុង​ អាហារពេលព្រឹក គូប៉ុង​លាង​ឡាន/ម៉ូតូ ឬ​ក៏​គូប៉ុង​អោប​ ដែល​មាន​ន័យ​ថា​ថ្ងៃ​ក្រោយ​នាង​អាច​ប្រើ​គូប៉ុង​ទាំង​នោះ​ដើម្បី អោយ​​អ្នក​ធ្វើ​ការ​អ្វី​មួយ​អោយ​នាង​ដូច​ជា​ទៅ​យក​នាង​ពី​ផ្ទះ​ ឬ​លាង​ឡាន/ម៉ូតូ​ អោយ​នាង​ជា​ដើម។​ 

៣. ចម្អិន​អាហារ​ដោយ​ផ្ទាល់​ដៃ​មួយ​ពេល​ឱ្យ​នាង​ញ៉ាំ​

៤. គូរ​រូប​នាង​ រឺ​រូប​អ្នក​ទាំង​ពីរ

ការ​គូរ​រូប​នាង​វា​ពិសេស​ជាង​ការ​ថត​រូប​ទៅទៀត​ ព្រោះថា​ការ​គូរ​រូប​មួយ​សន្លឹក​ត្រូវ​មាន​ការ​អត់​ធ្មត់​ហើយ​​ ដូច​នេះ​ជូន​ជា​របស់​ទាំង​នេះ​នាង​នឹង​ពេញ​ចិត្ត​ហើយ​មិន​ចំណាយ​លុយ​ច្រើន​ទៀត​ គ្រាន់តែ​ត្រូវ​ការ​ពេល​វេលា​បន្តិច​។​

  ៥. Downloadបទ​ចម្រៀង​ដែល​នាង​ចូល​ចិត្ត​ហើយ​ដាក់​ក្នុង​ឌីស​ឱ្យ​នាង

៦. ច្នៃ​​ក្រដាស​បត់​ជា​បាច់​ផ្កា​ជូន​នា​ង​

សម្រាប់​អ្នក​ដែល​មិន​ចេះ​បត់​ផ្កា ក៏​អាច​បើក​មើល​វីដេអូ​បង្រៀន​នៅ​លើ​ Youtubeផង​ដែរ ដែល​អាច​searchរកkeywordដូចជា: how to fold paper roseជាដើម។


អត្ថបទ៖ ដាលីន