បើ​ចាប់​អារម្មណ៍​ចង់​ឃើញ​ផ្កា​សាគូរ៉ា​ដ៏​ស្រស់​ស្អាត! កុំ​ភ្លេច! ៦កន្លែង​នេះ​ណា!

  • 2018-03-12 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ដល់​ផ្កា​សាគូរ៉ា ម្នាក់ៗ​គឺ​ច្បាស់​ជា​គិត​ដល់​ប្រទេស​ជប៉ុន​ភ្លាម​តែ​ម្តង​ ព្រោះថា ​ប្រទេស​ជប៉ុន គឺ​សម្បូរ​ទៅ​ដោយ​សួន​ផ្កា​សាគូរ៉ា​សឹង​គ្រប់​កន្លែង​តែ​ម្តង ហើយ​ពេល​ដែល​វា​រីក​ម្តង​​ៗ​គឺ​ថា​ស្រស់​ស្អាត​មែន​ទែន។ ជាក់ស្ដែង​​ ដូច​ជា​កន្លែង​ទាំង​៦​នេះ​អញ្ចឹង! គ្រាន់​តែ​ឃើញ​​ចាប់​​ភ្លាម​ចង់​ទៅ​លេង​ហ្មង! 

១. Chidorigafuchi​ ៖ ស្ថិត​នៅ​ទីក្រុង​តូក្យូ ជា​តំបន់​មួយ​ដែល​​មាន​ដើម​ផ្កា​សាគូរ៉ា​ជា​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា ចំនួន២៦០​ដើម ឯណោះ។​នៅ​ទី​នោះ​លោក​អ្នក​អាច​នឹង​បាន​រីករាយ​ជាមួយ​នឹង​ការ​ជិះ​ទូក​កម្សាន្ត​បណ្ដើរ គយ​គន់​ទេសភាព​ផ្កា​សាគូរ៉ា​ដ៏​ស្រស់​ស្អាត​បណ្ដើរ។ ពេល​វេលា​ដ៏​ល្អ​សម្រាប់​គយ​គន់​ផ្កា​សាគូរ៉ា​ក្នុង​តំបន់​នេះ​គឺ​ចាប់​ពី ថ្ងៃ​ទី​៣១ មិនា រហូតដល់ ថ្ងៃទី៨ មេសា។ 

២. Kema Sakuranomiya Park ​៖ ជា​សួន​មួយ​ដែល​មាន​ដើម​ផ្កា​សាគូរ៉ា​ចំនួន៤៨០០ដើម មាន​ទីតាំង​ស្ថិត​នៅ​ទី​ក្រុង​អូសាកា ជាប់​នឹង​មាត់​ទន្លេ។ លោក​អ្នក​ចង់​ដើរ​មើល​ផ្កា​ក្នុង​សួន​ផ្ទាល់​ ឬ​ក៏​ជិះ​កប៉ាល់​មើល​ពី​ចម្ងាយ​ក៏​បាន។ ឱកាស​ដ៏​ល្អ​សម្រាប់​គយ​គន់​ផ្កា​សាគូរ៉ា​ក្នុង​សួន​នេះ​គឺ​ចាប់​ពី ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី​៤ មេសា។ 

៣. Fort Goryokaku​ ៖ នៅ​ក្នុង​តំបន់​ហុកកៃដូ សាង​សង់​ឡើង​ជា​រាង ដូច​ផ្កាយ ម៉ូដ​លក្ខណៈ​បស្ចិម​ប្រទេស ក្នុង​ទី​ធ្លា​នៃ​តំបន់​នោះ​មាន​ដើម​ផ្កា​សាគូរ៉ា​ចំនួន ១០០០ដើម។ ឱកាស​ដ៏​ល្អ​សម្រាប់​គយ​គន់​ផ្កា​សាគូរ៉ា​ក្នុង​សួន​នេះ​គឺ​ចាប់​ពី ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី​១១ ឧសភា។ 

៤. Suizenji Koen ​៖ មាន​ទី​តាំង​ស្ថិត​នៅ​តំបន់ Kumamoto​ មាន​ដើម​ផ្កា​សាគូរ៉ា​តែ​១៥០​ដើម​ ប៉ុណ្ណោះ តែ​មាន​ទេសភាព​ស្រស់​ស្អាត​ត្រជាក់​ភ្នែក​មិន​ចាញ់​កន្លែង​ដទៃ​ទៀត​ដែរ​មាន​ដើម​ផ្កា​សាគូរ៉ា​ច្រើន​ឡើយ។ លោក​អ្នក​អាច​សម្រាក​លម្ហែ ជាមួយ​ការ​ញ៉ាំ​អាហារ​នៅ​លើ​វាល​ស្មៅ ពណ៌ បៃតង​ក្រោម​ដើម​ផ្កា​សាគូរ៉ា រ៉ូមែនទិក​អស់​ទាស់។ ពេល​វេលា​ដ៏​ល្អ​សម្រាប់​គយ​គន់​ផ្កា​សាគូរ៉ា​ក្នុង​តំបន់​នេះ​គឺ​ចាប់​ពី ថ្ងៃ​ទី​២៧ មិនា រហូតដល់ ថ្ងៃទី៤ មេសា។ 

៥. Kumamoto Castle​ ៖ ស្ថិត​នៅ​ក្នុង​តំបន់ Kumamoto​ មាន​ដើម​ផ្កា​សាគូរ៉ា​តែ​១០០០​ដើម។ លោក​អ្នក​អាច​ទស្សនា​ប្រាសាទ​បែប​ប្រពៃណី​ជប៉ុន និង​សួន​ផ្កា​សាគូរ៉ា​បាន​ទៀត។ ពេល​វេលា​ដែល​លោក​អ្នក​អាច​ទស្សនា សម្រស់​នៃ​ផ្កា​សាគូរ៉ា​នេះ​បាន​ គឺ​ចាប់​ពី ថ្ងៃ​ទី​២៧ មិនា រហូតដល់ ថ្ងៃទី៤ មេសា។

៦. Uminonakmichi Seaside Park​ ៖ ទីតាំង​ដែល​មាន​ដើម​ផ្កា​សាគូរ៉ា​ចំនួន ២០០០​ដើម ស្ថិត​នៅ​តំបន់ ​Fukuoka។ នៅ​ទី​នោះ​ លោក​អ្នក​មិន​ត្រឹម​តែ​អាច​ទស្សនា​ផ្កា​សាគូរ៉ា​បាន​ទេ លោក​ក៏​អាច​ទស្សនា​ផ្កា​ផ្សេង​ទៀត​បាន​ផង​ដែរ។ ចាប់​ពី​ថ្ងៃ​ទី​៣១ មិនា រហូតដល់ ថ្ងៃទី៨ មេសា ជា​ពេល​វេលា​ពិសេស​បំផុត​ក្នុង​ការ​គយគន់​ទេស​ភាព​ដ៏​ស្រស់​បំព្រង​នេះ។


ប្រភព៖ Travelog.com ប្រែ​សម្រួល៖ Khou Sophy