មាន​ដឹង​អត់​ហ្នឹង? នៅ​លើ​ភ្នំ​ក្បាល​ដំរី​ក៏​មាន​ទឹក​ធ្លាក់​ដែរ​ណា៎!!

  • 2018-03-19 03:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ស្នូរ​ទឹកហូរ​រហឹម​ៗ​ពី​ដំណាក់​មួយ​​ទៅ​ដំណាក់​មួយ លាយឡំ​នឹង​សំឡេង​បក្សាបក្សី​​ រណ្ដំ​ត្រចៀក​ ប្រៀប​បាន​នឹង​កំពុង​ស្ដាប់​ភ្លេង​បែប​ធម្មជាតិ​រុញច្រាន​ទុក្ខ​កង្វល់​ឲ្យ​រសាត់​បាត់​ទៅ​ឆ្ងាយ។​​ ការ​ស្រូប​ខ្យល់​យក​អាកាស​បរិសុទ្ធ​ពី​ព្រៃ​ភ្នំ រួម​ជាមួយ​នឹង ការ​ដើរ​ទស្សនា​ទិដ្ឋភាព​ នៃ​ការ​រស់​នៅ​របស់​អ្នក​ភូមិ និង​ដើម​ឈើ​ហូប​ផ្លែ រួម​ទាំង ដំណាំ​ផ្សេង​ៗ ដូចជា ដំឡូង​មី ចម្ការ​ទុរេន ចម្ការ​ស្វាយ តាង៉ែន ចេក ជាដើម។ 

បើ​ចាប់​​អារម្មណ៍​ចង់​ផ្លាស់​ប្ដូរ​បរិយាកាស​មក​កម្សាន្ត​ជាមួយ​នឹង​ធម្មជាតិ​ពិតៗ​នោះ​ កុំ​ភ្លេច​ណា!  «ទឹកធ្លាក់៣២ជាន់» ស្ថិត​នៅ​លើ​ភ្នំ​ក្បាល​ដំរី​ ក្នុង​ភូមិ​​ថ្មី ឃុំ​ទួល​ល្វា ស្រុក​ប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៧គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត។

ដើម្បី​ចូល​ទៅ​កាន់​តំបន់​ទឹក​ធ្លាក់​ធម្មជាតិ​មួយ​នេះ​លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ផ្ទាល់​ប្រហែល​ជា​២​ម៉ោង ក្នុង​ចម្ងាយ​ផ្លូវ ៣ គីឡូម៉ែត្រ ​ទើប​ដល់។

 រៀងរាល់​ថ្ងៃ​ចុង​សប្ដាហ៍ ឬ ថ្ងៃ​បុណ្យ​ទាន​ធំ​ៗ គឺ​តែងតែ​មាន​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​នៅ​ទី​នេះ​ ដែល​ភាគច្រើន​គឺ​ក្រុម​និស្សិត ឬ ភ្ញៀវ​បរទេស​ ដែល​ចូល​ចិត្ត​មក​ទស្សនា​បែប​ផ្សងព្រេង​ជាមួយ​ធម្មជាតិ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖


ប្រភព៖ Sabay News ប្រែ​សម្រួល៖ Khou Sophy