3AM Part 3 រាត្រី​រំជួល​ព្រលឹង លង​បះ​សក់​​អ្នក​ទស្សនា​ទប់ចិត្ត​មិនជាប់​!!!

  • 2018-03-19 05:40:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

3AM Part 3 ជា​ប្រភេទ​រឿង​ខ្មោច​ដែល​រន្ធត់​ បាន​ត្រលប់​មក​វិញ​ហើយ​ជាមួយ​នឹង​សាច់​រឿង​ដែលកាន់តែ​ភ័យ​ខ្លាច​ហើយ​​ជា​សាច់​រឿង​៣​វគ្គ​ផ្សេង​គ្នា​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចង់​តាម​ដាន ហើយ​ស្រែក​ដល់​ភ្លាត់​សំ​លេង​។

រឿង​ 3 AM នឹង​នាំ​លោក​អ្នក​ទៅ​ទស្សនា​នូវ​ប្រភព​រឿង​រ៉ាវ​រន្ធត់ ៣រឿង​ផ្សេង​ពី​គ្នា​​ដែល​ប្រភេទ៖​

  • រឿង​ទី១ គឺ​​  Expressway ដែល​និយាយ​ខ្មោច​​លង​រន្ធត់​ នៅ​លើ​ផ្លូវ​ហាយ​វេ

  • រឿង​ទី​២​គឺ One Nigh Stand ​ដែល​និយាយ​ពី​វិចិត្រ​ក​ម្នាក់​ដែល​បាន​លង់​ស្រលាញ់​ជាមួយ​នឹង​នារី​ម្នាក់​នៅ​ក្នុង​រាត្រី​ដ៏​ចម្លែក​។

  • ចំណែក​ឯ​សាច់​រឿង​ទី​៣​ ​TV Direct គឺ​និយាយ​ពី​ខ្មោច​នៅ​នឹង​កន្លែង​ថត​កម្មវិធី​ទូរទស្សន៍​។

រាល់​គ្រប់​ឈុត​នៃ​សាច់​រឿង​គឺ​សុទ្ធ​តែ​រន្ធត់​ភ័យ​ខ្លាច​ ប៉ុន្តែ​សុទ្ធ​តែ​មាន​ចំណុច​អប់​រំ​ដល់​អ្នកទស្សនា ដែល​ជាក់​ស្ដែង​កើត​ឡើង​នៅ​ក្នុង​សង្គម​ផ្ទាល់​តែ​ម្ដង។ ​​​​

​​​​​​​​​ 3AM Part 3ចាប់​ផ្ដើម​ចាប់​បញ្ចាំង ពី​ថ្ងៃ​ទី​១៦​ ខែ​មីនា ​ហើយ​នៅ​តាម​រោង​កុន​នានា! ចង់​ដឹង​ថា​នៅ​ក្នុង​ Part 3​មាន​អ្វី​ដែល​ពិសេស​ហើយ​ លង​បន្លាច​ប៉ុណ្ណា​​នោះ កុំ​ភ្លេច​ទៅ​ទស្សនា​ណា​!!


អត្ថបទ៖ chanvutha yin