នំប៉័ងឈីសមកពី Hokkaido ឃើញរូបភ្លាមចង់សាកហ្មង!

  • 2018-03-20 02:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់តែលឺពាក្យ​ឈីសនៅក្នុងរបស់ញ៉ាំអីថ្មី គឺដឹងតែអង្រួនចិត្ត​អ្នក​ដែល​ចូលចិត្ត​ញ៉ាំឈីសហ្មង​ ដោយសារ​តែឥឡូវ​នេះមាន​ហាង​នំប៉័ងឈីសរសជាតិ​ប្លែកមាត់ថ្មី​មក​ពី​ Hokkaido គ្រាន់តែចាប់​ផ្តើមដំណើរការលក់ភ្លាមឃើញ​ថា​អត្រា​អ្នកដែល​ថត​រូប​ខាំទាញ​ឈីសពី​នំប៉័ងនៅក្នុង​បណ្តាញ​សង្គមផ្សេងៗ​ជាច្រើន។ ហាង​ SayChiizu Cambodia ជា​មានដើមកំណើតមកពីប្រទេសថៃ ដែលជាហាងដែលមាន​ភាពនិយមនិងទាក់ទាញជាខ្លាំង​ដោយ​សារ​រសជាតិនិង​ការវេចខ្ចប់មាន​ភាពច្នៃប្រឌិត។

ប៉ុន្តែមានឆ្ងល់អត់ថា​ម៉េចមកពីប្រទេសថៃតែបែរជាហៅថានំប៉័ងឈីស Hokkaido ទៅវិញ? តាមពិត​ទៅដោយសារ​តែឈីសដែលបានប្រើនៅក្នុងការធ្វើនំប៉័ងនេះ គឺត្រូវបានប្រមូលផលមកពីកសិដ្ឋានផ្ទាល់នៅក្នុងប្រទេសថៃដែលបានមកពីសត្វគោពិសេសយកមកពីប្រទេសជប៉ុននិងដើរតាមបច្ចេកទេសរបស់ជប៉ុនតែម្តង។

មាន​ការ​លាយឈីស៣ប្រភេទចូលគ្នាដើម្បី​បង្កើតបាន​ជារសជាតិ​ឈីសពិសេសដាក់ជាមួយ​នំប៉័ងឈីសនេះ ម្យ៉ាងវិញទៀតដោយសារ​ការ​រចនានៃការវេចខ្ចប់គួរឲ្យស្រឡាញ់ទើបបណ្តាលឲ្យមាន​អតិថិជនទាំងក្មេង​ទាំង​ចាស់​ចេញ​ចូលទីញញ៉ាំឥតឈប់ឈរ។ បើចង់ដឹងថារសជាតិឆ្ងាញ់កម្រិតណា កុំភ្លេចទៅសាកនៅហាង SayChiizu Cambodia ទាំងអស់គ្នា។

អាសយដ្ឋាន៖ ស្ថិតនៅក្នុង Eden Garden​ នៅតំបន់បឹងកក់។ SayChiizu Cambodia Facebook


អត្ថបទ៖​ដាលីន